ទសមសូត្រ
សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី ។ សម័យនោះឯង ទសមគហបតី អ្នកនៅក្នុងក្រុងឈ្មោះ អដ្ឋកៈ បានមកដល់ក្រុងបាតលិបុត្ត ដោយកិច្ចនីមួយ ។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ បានចូលទៅរកភិក្ខុ ១ រូប ក្នុងកុក្កុដារាម លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងភិក្ខុនោះដូច្នេះថា បពិត្រលោក ដ៏ចម្រើន ឥឡូវនេះ ព្រះអានន្ទដ៏មានអាយុគង់នៅក្នុងទីណា បពិត្រលោកដ៏ ចម្រើន ព្រោះយើងចង់ចួបព្រះអានន្ទដ៏មានអាយុ ។ ភិក្ខុនោះ តបថា ម្នាល គហបតី ព្រះអានន្ទដ៏មានអាយុនុ៎ះ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី ។ លំដាប់នោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ សម្រេចនូវកិច្ចនោះ ក្នុង ក្រុងបាតលិបុត្ត ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ក្នុងវេឡុវគ្រាម ជិត ក្រុងវេសាលី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយ អង្គុយក្នុងទីសមគួរ ។ លុះទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ អង្គុយក្នុង ទីសមគួរហើយ បានពោលពាក្យនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រ ព្រះអានន្ទដ៏ចម្រើន ចិត្តរបស់ភិក្ខុអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជា គ្រឿងដុតកម្តៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសម្តែងហើយ ដោយប្រពៃ មានដែរឬ ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មាន ព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត