អដ្ឋកថាគោបាលសូត្រ

ក្បាលទី 31 · ទំព័រ 1041

គប្បីជ្រាបវិនិច្ឆ័យ ក្នុងគោបាលសូត្រទី ៧ ដូចតទៅនេះ មានកថា ៣ គឺឯកនាឡិកាកថា ១ ចតុរស្សាកថា ១ និសិន្នវត្តិកាកថា ១ ។ ក្នុងកថា ៣ នោះ ការពោលបាលីហើយ ពោលអត្ថនៃបទត្រង់បទណាមួយ ឈ្មោះថា ឯកនាឡិកាកថា ការពោលចងឲ្យជាបទ ៤ ដូច្នេះថា នាយ គោបាលដែលមិនឈ្លាស ភិក្ខុដែលមិនឈ្លាស នាយគោបាលដែលឈ្លាសភិក្ខុ ដែលឈ្លាស ឈ្មោះថា ចតុរស្សាកថា កថាយ៉ាងនេះ គឺការសម្តែង នាយគោបាលដែលមិនឈ្លាស រហូតដល់ចប់ ការសម្តែងភិក្ខុដែលមិនឈ្លាស រហូតដល់ចប់ ការសម្តែងនាយគោបាលដែលឈ្លាស រហូតដល់ចប់ ការ សម្តែងភិក្ខុដែលឈ្លាស រហូតដល់ចប់ ឈ្មោះថា និសិន្នវត្តិកាកថា ។ កថា នេះ គ្រប់អាចារ្យក្នុងសាសនានេះ ធ្លាប់ប្រព្រឹត្តមកហើយ ។ បទថា ឯកាទសហិ ភិក្ខវេ អង្គេហិ បានដល់ ដោយចំណែកដែល មិនមែនគុណ ១១ ប្រការ ។ បទថា គោគណំ បានដល់ ហ្វូងគោ ។ បទថា បរិហរិតុំ បានដល់ ដើម្បីនាំត្រាច់ទៅ ។ បទថា ផាតិកាតុំ បានដល់ ដើម្បី ឲ្យដល់នូវការធំធាត់ ។ បទថា ឥធ ប្រែថា ក្នុងលោកនេះ ។ បទថា ន រូបញ្ញូ ហោតិ សេចក្តីថា រមែងមិនស្គាល់រូបដោយចំនួន ឬដោយពណ៌ រមែងមិនដឹងការរាប់ ថា គោរបស់ខ្លួនមាន ១០០ ក្បាល ឬ ១០០០ ក្បាល ឈ្មោះថា រមែង មិនដឹងដោយចំនួន ។ នាយគោបាលនោះ កាលគោទាំងឡាយត្រូវលួចទៅ ឬគេចទៅ ក៏រាប់ហ្វូងគោរបស់ខ្លួន ដឹងថា ថ្ងៃនេះ មេគោចំនួនបុណ្ណេះមិន ឃើញ ក៏ត្រាច់ទៅអស់ ២-៣ ភូមិ ឬសព្វព្រៃ ក៏រកមិនឃើញ កាលមេ គោរបស់អ្នកដទៃ ទៅចូលហ្វូងគោរបស់ខ្លួន ក៏ដឹងថា មេគោចំនួនបុណ្ណេះ មិនមែនរបស់អញ ក៏យករំពាត់ដេញចេញ មេគោទាំងឡាយរបស់នាយ គោបាលនោះ ដែលបាត់ទៅ ក៏ឈ្មោះថា បាត់ទៅរហូត នាយគោបាលក៏នាំ មេគោរបស់អ្នកដទៃត្រាច់ទៅ ម្ចាស់របស់គោឃើញ ក៏គំរាមថា នេះមេគោ