បឋមសមាធិសូត្រជាដើម
ជាអ្នកឆ្ងាយចាកធម្មក្ខន្ធ ៥ ដូចនាយគោបាលនោះឆ្ងាយចាកបញ្ចគោរសដូច្នោះ ធម៌ចំណែកស គប្បីជ្រាបប្រកបដោយអំណាចការផ្ទុយគ្នា អំពីសេចក្តីដែល បានពោលហើយ ក្នុងធម៌ដែលជាចំណែកខ្មៅ ។ គ្រានោះ ពួកភិក្ខុជាច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុបាននូវសមាធិ មានសភាពដូច្នោះ មាន ដែរឬ ដូចជាភិក្ខុមិនសម្គាល់ថា ដីក្នុងដី មិនសម្គាល់ថា ទឹកក្នុងទឹក មិន សម្គាល់ថា ភ្លើងក្នុងភ្លើង មិនសម្គាល់ថា ខ្យល់ក្នុងខ្យល់ មិនសម្គាល់ថា អាកាសានញ្ចាយតនៈក្នុងអាកាសានញ្ចាយតនៈ មិនសម្គាល់ថា វិញ្ញាណញ្ចាយតនៈក្នុងវិញ្ញាណញ្ចាយតនៈ មិនសម្គាល់ថា អាកិញ្ចញ្ញាយតនៈក្នុង អាកិញ្ចញ្ញាយតនៈ មិនសម្គាល់ថា នេវសញ្ញានាសញ្ញាយតនៈក្នុងនេវសញ្ញា- នាសញ្ញាយតនៈ មិនសម្គាល់ថា លោកនេះក្នុងលោកនេះ មិនសម្គាល់ថា លោកខាងមុខក្នុងលោកខាងមុខ របស់ណាដែលគេបានឃើញ ឮ ទទួលរស ដឹងដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសម្គាល់ក្នុងរបស់ទាំងនោះ ឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែបុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ អ្នកបានសមាធិ មានសភាពដូច្នោះ មានដែរ ដូចជាភិក្ខុដែលមិនសម្គាល់ថា ដីក្នុងដី ។ បេ ។ របស់ណាដែលគេបានឃើញឮ ទទួលរស ដឹងដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសម្គាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែ មានសញ្ញាជាធម្មតាតែបុណ្ណោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសម្គាល់ថា ដីក្នុងដី ។ បេ ។