សូត្រដែលមិនរួបរួមដោយបណ្ណាសក
ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គ ១១ ប្រការ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចម្រើនបានទេ ។ ប្រកបដោយ អង្គ ១១ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោក នេះ មិនស្គាល់រូបគោ ១ មិនឈ្លាសវៃក្នុងលក្ខណៈ ១ មិនចេះឆ្កឹះឆ្កៀលពង រុយ ១ មិនចេះបិទដំបៅ ១ មិនចេះធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិន ស្គាល់ទឹកផឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រឺតទឹកដោះ មិនឲ្យមានសេសសល់ ១ មិនបូជាគោឈ្មោល ដែលជាបិតារបស់គោ ជាមេដឹកនាំគោ ដោយអតិរេកបូជា ១ ។ ម្នាលភិក្ខុទាំងឡាយ នាយគោបាល ប្រកបដោយអង្គ ១១ នេះឯង មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចម្រើន បានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាភិក្ខុប្រកបដោយធម៌ទាំង ១១ ប្រការ មិនគួរឃើញរឿយៗ ថា មិនទៀង ក្នុងចក្ខុ ។ បេ ។ មិនគួរឃើញរឿយៗ នូវ សេចក្តីទុក្ខក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការមិនមានខ្លឹមសារក្នុងចក្ខុ មិន គួរឃើញរឿយៗ នូវការអស់ទៅក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការសូន្យ ទៅក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការប្រាសចាកតម្រេកក្នុងចក្ខុ មិនគួរ ឃើញរឿយៗ នូវការរលត់ទៅក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការលះ ចោលក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការមិនទៀង មិនគួរឃើញរឿយៗ នូវសេចក្តីទុក្ខ មិនគួរឃើញរឿយៗ នូវការមិនមានខ្លឹមសារ មិនគួរឃើញ រឿយៗ នូវការអស់ទៅ មិនគួរឃើញរឿយៗ នូវការសូន្យទៅ មិនគួរឃើញ រឿយៗ នូវការប្រាសចាកតម្រេក មិនគួរឃើញរឿយៗ នូវការរលត់ទៅ មិនគួរឃើញរឿយៗ នូវការលះចោល ក្នុងត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជីវ្ហាវិញ្ញាណ កាយវិញ្ញា