អដ្ឋកថាសូត្រដែលមិនរួបរួមដោយបណ្ណាសក

ក្បាលទី 31 · ទំព័រ 1068

សូត្រដែលមិនរួបរួមដោយបណ្ណាសក [ ១២៩-១៣១ ] ក្នុងសូត្រដែលមិនរួបរួមដោយបណ្ណាសកៈ មានអត្ថ ងាយយល់ទាំងអស់ហើយ ។ អដ្ឋកថា សូត្រដែលមិនរួបរួមដោយបណ្ណាសក ចប់ ដោយពណ៌នាមកដូច្នេះ ខ្ញុំដែលព្រះជោតិបាលត្ថេរជាអ្នកមានបញ្ញាល្អ ដែលធ្លាប់នៅរួមគ្នាជាមួយខ្ញុំ ក្នុងក្រុងកញ្ចីបុរៈជាដើម អារាធនាក្នុងខណៈ ដែលនៅក្នុងមហាវិហារ នាលង្កាទ្វីប កាលព្រះសទ្ធម្មកំពុងទ្រុឌទ្រោម ដូច ដើមឈើត្រូវព្យុះគំរាមហើយ ម្យ៉ាងទៀត ជីវកឧបាសក ជាអ្នកដល់នូវត្រើយ សាគរ គឺរៀបចប់ព្រះត្រៃបិដក ជាអ្នកមានបញ្ញាល្អអារាធនាហើយ ប្រាថ្នានូវ ការស្ថិតស្ថេរនៃព្រះសាសនា ទើបផ្តើមចងគម្ពីរអដ្ឋកថាឯណា នៃបាលីអង្គុត្តរនិកាយ ដែលវិចិត្រដោយលទ្ធិសម័យ ដែលព្រះធម្មកថិកទាំងឡាយដ៏ច្រើន ដែលជាអ្នកល្អិតល្អន់ក្នុងន័យរបស់ធម្មកថា ចងជាកម្រងកែវ បានកម្រង កាព្យហើយ ។ គម្ពីរអដ្ឋកថានេះ ផ្ទុកសារសំខាន់របស់គម្ពីរមហាអដ្ឋកថា សម្រេចហើយ តែព្រោះមនោរថ គឺសេចក្តីប្រាថ្នារបស់ខ្ញុំ ថានឹងអធិប្បាយ និកាយទាំងអស់ ដោយភាណវារនៃបាលីប្រមាណ ៩៤ ភាណវារបរិបូណ៌ ហើយ ទើបអដ្ឋកថានោះ ឈ្មោះថា មនោរថបូរណី បន្ទាប់អំពីនោះ ព្រោះ ហេតុដែលគម្ពីរវិសុទ្ធិមគ្គ មានប្រមាណ ៥៩ ភាណវារ នៃមនោរថបូរណីនោះ ខ្ញុំក៏តែងដើម្បីប្រកាសអត្ថនៃនិកាយទាំងឡាយហើយ ដូច្នោះ អដ្ឋកថានេះ និង គម្ពីរវិសុទ្ធមគ្គនោះ គប្បីជ្រាបថា មាន ១៥៣ ភាណវារ តាមន័យនៃការរាប់ គាថា ។ អដ្ឋកថានេះ ប្រកាសលទ្ធិសម័យរបស់ព្រះថេរៈ អ្នកនៅក្នុងមហាវិហារ ដោយភាណវារ ១៥៣ ខ្ញុំចងគម្ពីរមនោរថបូរណីនេះ ផ្ទុកសារសំខាន់ របស់អដ្ឋកថាដើម សន្សំនូវបុណ្យឯណា ដោយបុណ្យនោះ សូមសត្វលោក ទាំងអស់ មានសេចក្តីសុខចុះ ។