ពាក្យប្រារព្ធ
ឈ្មោះ បរមត្ថជោតិកា ខុទ្ទកបឋៈ និទ្ទេសនេះ ខ្ញុំសូមដល់ព្រះពុទ្ធជាសរណៈ សូមដល់ព្រះធម៌ជាសរណៈ សូមដល់ព្រះសង្ឃជាសរណៈ ។ សូម្បីវារៈទី ២ ទី ៣ ក៏ដូចគ្នា ។ ជា និទ្ទេស អធិប្បាយអំពីការដល់ព្រះរតនត្រ័យ ជាគោលខាងដើមនៃគម្ពីរ ខុទ្ទបាឋៈ ។ ឥឡូវនេះ ដើម្បីបើកផ្ងារ ចែក ធ្វើឲ្យងាយនូវអត្ថនៃបាលីនោះ ខ្ញុំនឹង ពោលអធិប្បាយសេចក្តីនេះ ដោយអដ្ឋកថាខុទ្ទកបាឋៈ ឈ្មោះថា បរមត្ថជោតិកា ដោយពាក្យថា ខ្ញុំសូមនមស្ការព្រះរតនត្រ័យ ដែលឧត្តមជាងវត្ថុទាំងឡាយ ដែលគួរនមស្ការហើយ និងធ្វើកិច្ចពណ៌នានៃខុទ្ទកបាឋៈ ។ កិច្ចពណ៌នានេះ ខ្ញុំ ជាអ្នកដឹងក្នុងសាសនាតិចតួច ធ្វើបានលំបាកក្រៃលែង ព្រោះខុទ្ទកបាឋៈ មានអត្ថជ្រាលជ្រៅក៏ពិត តែព្រោះហេតុដែលការវិនិច្ឆ័យរបស់បុព្វាចារ្យមាន ជានិច្ច ដល់ថ្ងៃនេះ មួយអន្លើដោយនវង្គសត្ថុសាសនៈ ក៏នៅតាំងនៅ ដូចក្នុង កាលមុន ដូច្នោះ ខ្ញុំអាស្រ័យនវង្គសត្ថុសាសនៈ និងការវិនិច្ឆ័យរបស់បុព្វាចារ្យ នេះ ទើបប្រាថ្នានឹងពណ៌នាសេចក្តី ដោយការគោរពយ៉ាងក្រៃលែងក្នុងព្រះ សទ្ធម្ម មិនមែនបំណងលើកខ្លួន សង្កត់សង្កិនលោកឡើយ សូមលោក ទាំងឡាយ តាំងចិត្តស្តាប់នូវកិច្ចពណ៌នាសេចក្តីនេះហោង ។ ការកំណត់ខុទ្ទកបឋៈ ខ្ញុំបានពោលក្នុងពាក្យប្រារព្ធនោះថា នឹងធ្វើកិច្ចពណ៌នាសេចក្តីនៃខុទ្ទកបាឋៈខ្លះ ។ ខ្ញុំចាំបាច់កំណត់ខុទ្ទកបាឋៈទាំងឡាយជាមុនហើយ ទើបនឹងធ្វើ កិច្ចពណ៌នាអត្ថឯក្រោយ ឯកទេសចំណែកនីមួយៗ របស់ខុទ្ទកនិកាយ ឈ្មោះថា ខុទ្ទក ។ ឯកទេសចំណែកនីមួយៗ របស់និកាយទាំង ៥ ឈ្មោះថា