ពណ៌នាៃត្រសរណ្វ
ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីរពឫក ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ ជាទីរពឫក ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីរពឫក ។ ប្រស្នាថា ព្រោះហេតុអ្វី ទើបក្នុងទីនេះ ត្រាស់ជាដំបូង វិសជ្ជនាថា ព្រោះទេវតា និងមនុស្សនាំគ្នាចូលកាន់សាសនា ជាឧបាសកខ្លះ ជាបព្វជិតខ្លះ ដោយផ្លូវនេះ ដូច្នោះ ទើបគួរដឹងថា នវង្គសត្ថុសាសនៈនេះ បុព្វាចារ្យទាំងឡាយបង្រួបបង្រួមក្នុងបិដកទាំង ៣ លើកឡើងកាន់ការប្រៀនប្រដៅ ទើប ពោលថា ត្រាស់ជាដំបូងក្នុងខុទ្ទកបាឋៈនេះ ព្រោះជាផ្លូវចូលកាន់សាសនា ។ ពណ៌នា ត្រៃសរណៈ អំពីពុទ្ធៈដោយអត្ថ ឥឡូវនេះ ពាក្យណាខ្ញុំពោលថា នឹងចង្អុលបង្ញាញរឿងព្រះពុទ្ធ រឿង ការដល់សរណៈ និងរឿងបុគ្គលដល់សរណៈ ក្នុងពាក្យនោះ សត្វពិសេស ឈ្មោះថា ពុទ្ធ ព្រោះបញ្ញត្តអាស្រ័យខន្ធសន្តានដែលត្រូវអប់រំ ដោយការសម្រេច អនុត្តរវិមោក្ខដែលជានិមិត្តនៃព្រះញាណឯណា ដែលរារាំងមិនបាន ឬ ព្រោះបញ្ញត្តអាស្រ័យការត្រាស់ដឹងឯងក្រៃលែងនូវសច្ចៈ ដែលជាបទដ្ឋាននៃ ព្រះសព្វញ្ញុតញ្ញាណ ដូចដែលលោកពោលថា ព្រះមានព្រះភាគអង្គណា ទ្រង់កើតឯង មិនមានអាចារ្យ ត្រាស់ដឹងសច្ចៈ ទាំងឡាយ ដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮមកក្នុង កាលមុន ព្រះអង្គទ្រង់ដល់នូវភាពជាសព្វញ្ញូ ក្នុងសច្ចៈទាំងនោះផង ទ្រង់ ដល់នូវភាពជាអ្នកស្ទាត់ ក្នុងពលៈទាំងឡាយផង ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា ពុទ្ធ ។ ការចង្អុលបង្ញាញរឿងព្រះពុទ្ធដោយអត្ថបុណ្ណេះសិន ។ អំពី ពុទ្ធៈ ដោយព្យញ្ជនៈ បើពោលដោយព្យព្ជានៈគប្បីជ្រាបដោយន័យជាដើមយ៉ាងនេះថា ឈ្មោះ ថា ពុទ្ធ ព្រោះទ្រង់ជាបុគ្គលត្រាស់ដឹង ឈ្មោះថា ពុទ្ធ ព្រោះទ្រង់ជាអ្នកដាស់ ឲ្យភ្ញាក់ សមដូចលោកពោលថា សំ