ខុទ្ទកបាឋសិក្ខាបទ ១០

ក្បាលទី 32 · ទំព័រ 27

ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក ការសម្លាប់សត្វ ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនា ជាហេតុរេរោចាកការកាន់យក នូវវត្ថុដែលគេមិនបានឲ្យ ។ ខ្ញុំព្រះករុណា សូម សមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការប្រព្រឹត្តនូវធម៌មិនប្រសើរ ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការពោល នូវពាក្យកុហក ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជា ហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរានិ ងមេរ័យ ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរ ចាកការបរិភោគនូវភោជនាហារក្នុងកាលខុស ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការរាំ ច្រៀង ប្រគំ និងការមើល ល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌ ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ការប្រដាប់ និងការតាក់តែង ស្អិតស្អាងរាងកាយដោយផ្កាកម្រង គ្រឿងក្រអូបនិងគ្រឿងលាបផ្សេងៗ ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកសេនាសនៈ ដ៏ខ្ពស់ ( ហួសប្រមាណ ) និងសេនាសនៈដ៏ប្រសើរ ។ ខ្ញុំព្រះករុណា សូម សមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាស និង ប្រាក់ ។