អដ្ឋកថាសិក្ខាបទ ១០
ពណ៌នាសិក្ខាបទ កាលសម្តែងការចូលកាន់ព្រះសាសនា ដោយការដល់សរណគមន៍យ៉ាងនេះហើយ ដើម្បីពណ៌នាបាឋៈដែលពោលអំពីសិក្ខាបទ ដែលតាំង ជានិក្ខេបបទ ដើម្បីសម្តែងសិក្ខាបទទាំងឡាយ ដែលឧបាសក ឬបព្វជិតអ្នកចូល មកកាន់ព្រះសាសនា គប្បីសិក្សាជាលំដាប់ដំបូង ឥឡូវនេះ ខ្ញុំនឹងពោល មាតិកាដូចតទៅនេះ សិក្ខាបទទាំងនេះ បុគ្គលណាពោល ពោលទីណា ពោលអំពីពេលណា ពោលព្រោះហេតុអ្វី ចាំបាច់កំណត់ពោលធ្វើន័យនោះ ដោយការប្លែកនៃ សិក្ខាបទទួទៅ ចាំបាច់កំណត់ពោលដែលជាបកតិវជ្ជផង និងបណ្ណត្តិវជ្ជផង ធ្វើនូវការចង្អុលបង្ញាញន័យទួទៅគ្រប់សិក្ខាបទ ដោយព្យញ្ជនៈ និងអត្ថរបស់ បទទាំងឡាយ ។ តែក្នុងសិក្ខាបទ ៥ ខាងដើម គប្បីជ្រាបវិនិច្ឆ័យដោយប្រកាសការប្លែក គ្នានៃសិក្ខាបទទួទៅ ដោយភាពតែមួយ និងភាពផ្សេងគ្នាជាដើម តាំងអំពី បាណាតិបាតជាដើមទៅ ដោយអារម្មណ៍ ការសមាទាន និងការដាច់ ដោយ ការមានទោសច្រើន ដោយប្រយោគ អង្គ និងសមុដ្ឋាន ដោយវេទនា មូល និងកម្ម ដោយការវៀរ និងដោយផល ។ យុត្តិ គឺការត្រឹមត្រូវអំពីកិច្ចពណ៌នាសិក្ខាបទ ៥ ខាងដើម គប្បីនាំមក ប្រើក្នុង ៥ សិក្ខាបទក្រោយ គប្បីពោលសិក្ខាបទមួយប្រការៗ គប្បីជ្រាបថា សិក្ខាបទមានដោយអាក្រក់ជាដើមផងដែរ ។ ក្នុងមាតិកា ១០ នោះ សិក្ខាបទ មានបាណាតិបាតាវេរមណីជាដើមនោះ ព្រះមានព្រះភាគមួយអង្គត្រាស់ មិនមែនសាវ័ក ។ ពិតហើយ ព្រះមាន ព្រះភាគទ្រង់ចេញអំពីក្រុងកបិលពស្តុដល់ក្រុងសាវត្ថី ទ្រង់ឲ្យរាហុលបព្វជ្ជា ហើយ ក្នុងវត្តជេតពនអារាមរបស់អនាថបិណ្ឌិក នាក្រុងសាវត្ថី ត្រាស់ សិក្ខាបទ ១០ នោះ ដើម្បីកំណត់សិក្ខាបទសម្រាប់សាមណេរទាំងឡាយ សមដូចលោកពោលពាក្យនេះថា