អដ្ឋកថាទ្វត្តឹសាការ
ទ្វត្តឹសាការ សម្ពន្ធនៃបទ កម្មដ្ឋាន គឺកាយគតាសតិនេះ ដែលពួកតិរ្ថិយទាំងពួង មិនធ្លាប់ ឲ្យប្រព្រឹត្តទៅហើយ ក្រៅពុទ្ធកាល ដើម្បីការបរិសុទ្ធនៃអាសយញ្ញាណ និង ដើម្បីចិត្តភាវនារបស់កុលបុត្រដែលមានបយោគដ៏បរិសុទ្ធ ដោយសិក្ខាបទ ១០ យ៉ាងនេះ ជាអ្នកតាំងនៅក្នុងសីល ព្រះមានព្រះភាគទ្រង់សរសើរដោយ អាការដ៏ច្រើន ក្នុងព្រះសូត្រនោះ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងដែលបុគ្គលបានចម្រើនហើយ បាន សន្សំរឿយៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្វេគច្រើន តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើនច្រើន តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីក្សេមចាក យោគៈច្រើន តែងប្រព្រឹត្តទៅ ដើម្បីបាននូវសតិ និងសម្បជញ្ញៈ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ តែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុង បច្ចុប្បន្ន តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវវិជ្ជា វិមុត្តិ និងផល ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមិនបរិភោគនូវកាយគតាសតិ ពួកភិក្ខុ នោះឈ្មោះថា មិនបរិភោគនូវព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា បរិភោគនូវកាយគតាសតិ ពួកភិក្ខុនោះ ទើបឈ្មោះថា បរិភោគនូវព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណាមិនបរិភោគ ព្រះ និព្វានក៏ឈ្មោះថា ពួកភិក្ខុទាំងនោះ មិនបរិភោគដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណាបរិភោគហើយ ព្រះនិព្វានក៏ឈ្មោះថា ពួកភិក្ខុ នោះបរិភោគដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិរបស់ពួកភិក្ខុណាសាបសូន្យហើយ ព្រះនិព្វានរបស់ពួកភិក្ខុនោះ ក៏ឈ្មោះថា សាបសូន្យដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិរបស់ពួកភិក្ខុណាមិនសាបសូន្យ