ខុទ្ទកបាឋសាមណេរបញ្ញា

ក្បាលទី 32 · ទំព័រ 123

ធម្មជាតឈ្មោះតែ ១ គឺអ្វី គឺសត្វទាំងអស់ តាំងនៅដោយ អាហារ ។ ធម្មជាតឈ្មោះតែ ២ គឺអ្វី គឺនាម និងរូប ។ ធម្មជាតឈ្មោះតែ ៣ គឺអ្វី គឺវេទនា ៣ ។ ធម្មជាតឈ្មោះតែ ៤ គឺអ្វី គឺអរិយសច្ច ៤ ។ ធម្មជាតឈ្មោះតែ ៥ គឺអ្វី គឺឧបាទានក្ខន្ធ ៥ ។ ធម្មជាតឈ្មោះតែ ៦ គឺអ្វី គឺអាយតនៈខាងក្នុង ៦ ។ ធម្មជាតឈ្មោះតែ ៧ គឺអ្វី គឺពោជ្ឈង្គ ៧ ។ ធម្មជាតឈ្មោះតែ ៨ គឺអ្វី គឺអរិយមគ្គប្រកបដោយអង្គ ៨ ។ ធម្មជាត ឈ្មោះតែ ៩ គឺអ្វី គឺសត្តាវាស ៩ ។ ធម្មជាតឈ្មោះតែ ១០ គឺអ្វី គឺ បុគ្គលដែលហៅថា ព្រះអរហន្តប្រកបដោយអង្គ ១០ ។ សាមណេរប្បញ្ញា ចប់