អដ្ឋកថាកុមារប្បញ្ញា
កុមារប្បញ្ញា ឥឡូវនេះ ដល់លំដាប់ពណ៌នាសេចក្តីរបស់កុមារប្បញ្ញាជាដើម យ៉ាងនេះថា អ្វីឈ្មោះថា ១ ខ្ញុំនឹងពោលអត្ថុប្បត្តិហេតុនៃកុមារប្បញ្ញាទាំងនោះ និងប្រយោជន៍នៃការដាក់បទតាំងទុកក្នុងទីនេះ ហើយពណ៌នាសេចក្តី និង អត្ថុប្បត្តិហេតុនៃកុមារប្បញ្ញាទាំងនោះ ។ ឈ្មោះថា សោបក ជាព្រះមហាសាវ័ករបស់ព្រះមានព្រះភាគ ។ ព្រះសោបាកៈនោះ សម្រេចជាព្រះអរហន្ត តាំងពីអាយុបាន ៧ ឆ្នាំអំពីកំណើត ។ ព្រះមានព្រះភាគ មានព្រះពុទ្ធបំណង នឹងទ្រង់អនុញ្ញាតឧបសម្បទា ដោយការព្យាករណ៍បញ្ញាដល់លោក ទ្រង់ ឃើញថា លោកអាចព្យាករបញ្ញាទាំងឡាយ ដែលទ្រង់បំណងហើយ ទើប ត្រាស់សួរបញ្ញាដោយន័យជាដើមយ៉ាងនេះថា អ្វីឈ្មោះថា ១ ។ លោកក៏ ព្យាករ និងធ្វើចិត្តរបស់ព្រះមានព្រះភាគ ឲ្យទ្រង់ត្រេកអរដោយការព្យាករណ៍ នោះ ។ នុ៎ះឯងបានជាឧបសម្បទារបស់ព្រះសោបាកៈនោះ ។ នេះជាហេតុកើតរឿងរបស់សាមណេរប្បញ្ញាទាំងនោះ ។ ប្រយោជន៍នៃការតាំងបទ ព្រោះហេតុដែលប្រកាសចិត្តភាវនា ដោយរពឫកដល់ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ដោយសរណគមន៍ ប្រកាសសីលភាវនា ដោយសិក្ខាបទ និង ប្រកាសកាយភាវនា ដោយទ្វត្តឹសាការ ដូច្នោះ ឥឡូវនេះ ទើបការព្យាករ បញ្ញាទាំងនេះ ជាប្រធានបទក្នុងទីនេះ ដើម្បីសម្តែងមុខ គឺបញ្ញាភាវនាដោយ ប្រការផ្សេងៗ ឬព្រោះហេតុដែលសមាធិ មានសីលជាបទដ្ឋាន និងបញ្ញា មានសមាធិជាបទដ្ឋាន ដូចព្រះមានព្រះភាគត្រាស់ថា សីលេ បតិដ្ឋាយ នរោ សបញ្ញោ ចិត្តំ បញ្ញញ្ច ភាវយំ នរជនមានបញ្ញាជាគ្រឿងរក្សាខ្លួន តាំងនៅក្នុង សីល ចម្រើននូវចិត្ត និងបញ្ញា … ដូច្នេះ ទើបគួរជ្រាបថា កាលខ្ញុំ សម្តែងសីលដោយសិក្ខាបទទាំងឡាយ និងសមាធិដែលមានសីលនោះជា គោចរ ដោយទ្វត្តឹសាការហើយ ទើបដាក់បញ្ញាព្