ខុទ្ទកបាឋរតនសូត្រ
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅព្ធដ៏ អាកាសក្តី ដែលមកជួបជុំក្នុងទីនេះ ពួកភូតទាំងអស់នោះ ចូរមានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ ( នូវព្រះបរិត្ត ) ចូរធ្វើនូវមេត្តាចិត្តដល់ពពួកស ត្វជាមនុស្សជាតិ មនុស្សទាំងឡាយណា តែងនាំមកនូវពលី ក្នុងពេល ថ្ងៃ និងពេលយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែសធ្វេស រក្សានូវមនុស្សទាំងនោះ ។ ទ្រព្យណាមួយក្នុងលោកនេះក្តី ក្នុងលោកខាងមុខ ក្តី រតនវត្ថុដ៏ឧត្តមណា ក្នុងឋានសួគ៌ក្តី ទ្រព្យ និងរតនវត្ថុទាំងនោះឯង ស្មើដោយព្រះតថាគតមិនមានឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈ ដ៏ឧត្តម ដោយសច្ចៈនេះ សូមមានសិរីសួស្តី ។ ព្រះសក្យមុនី ទ្រង់មានព្រះហបឫទ័យតម្កល់មាំ បានត្រាស់ដឹងហើយនូវ ព្រះធម៌ណា ជាទីក្ស័យទៅនៃកិលេស ជាទីប្រាសចាករាគៈ ជាធម៌មិនស្លាប់ ជាធម៌ឧត្តម រតនៈនីមួយស្មើដោយព្រះធម៌នោះមិនមាន រតនៈ គឺព្រះធម៌នេះ ឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។ ព្រះពុទ្ធជាបុគ្គលប្រសើរ ទ្រង់សរសើរនូវសមាធិណា ថាជាធម៌ដ៏ស្អាត បណ្ឌិតទាំងឡាយ ពោលហើយនូវសមាធិណា ថាជាធម៌ឲ្យផលដោយ លំដាប់ សមាធិឯទៀតស្មើដោយសមាធិនោះមិនមានឡើយ រតនៈ គឺព្រះធម៌ នេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។ បុគ្គលទាំងឡាយណា ៨ ពួក ដែលពួកសប្បុរសសរសើរហើយ រាប់ ជាគូមាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរ ដល់ទក្ខិណាទាន ទានទាំងឡាយដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជា រតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។