ខុទ្ទកបាឋតិរោកុឌ្ឌកណ្ឌ

ក្បាលទី 32 · ទំព័រ 354

បើបុគ្គលឃើញសុខធំទូលាយ ព្រោះលះសុខមានប្រមាណតិច ចេញ អ្នកមានប្រាជ្ញា កាលឃើញច្បាស់សុខធំទូលាយ គប្បីលះសុខមាន ប្រមាណតិចចេញ ។ ប្រេតទាំងឡាយ មកកាន់ផ្ទះនៃញាតិ ដោយគិតថា ជាផ្ទះរបស់ខ្លួន ហើយឈរនៅជិតខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវ បែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ ។ កាលបើ បាយទឹក បង្អែម និងចំអាបមានគ្រប់គ្រាន់ ដែលពួកញាតិតាក់តែងទុកហើយ មិនមានញាតិណាមួយ នឹកដល់ប្រេតទាំងឡាយនោះ ព្រោះកម្មរបស់សត្វ ទាំងឡាយជាបច្ច័យ ។ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះ រមែងឧទ្ទិសឲ្យនូវទឹក និងភោជនដ៏ម៉ត់ចត់ ដ៏ប្រសើរ ជារបស់ គួរតាមកាល ដល់ញាតិទាំងឡាយ យ៉ាងនេះថា ទាននេះ ចូរមានដល់ញាតិ ទាំងឡាយ សូមញាតិទាំងឡាយ បានដល់នូវសេចក្តីសុខ ។ ចំណែកប្រេត ជាញាតិ ជាអ្នកមកប្រជុំគ្នាទាំងនោះ មកជួបជុំគ្នាហើយ ក្នុងមន្ទីរឲ្យទាននោះ កាលបើបាយ និងទឹកមានល្មមគ្រាន់ ក៏អនុមោទនាដោយគោរពថា យើង ទាំងឡាយបានសម្បត្តិនេះ ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិ របស់យើងទាំងឡាយនោះ រស់នៅយឺនយូរ ការបូជាដែលញាតិទាំងឡាយ ធ្វើហើយ ដល់យើងទាំងឡាយក្តី ញាតិទាំងឡាយ ជាអ្នកឲ្យទានក្តី មិនមែន ជាឥតផលឡើយ កសិកម្មក៏មិនមានក្នុងភូមិនៃប្រេតនោះ គោរក្ខកម្មក៏មិន មានក្នុងភូមិនៃប្រេតនោះ ពាណិជ្ជកម្មដែលជាហេតុបានសម្បត្តិបែបដូច្នោះ ក៏មិនមាន ការលក់ទិញផ្លាស់ប្តូរដោយប្រាក់ក៏មិនមាន បុគ្គលទាំងឡាយ ធ្វើកាលកិរិយាលះលោកនេះទៅហើយ រមែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុង ប្រេតវិស័យនោះ ដោយផលទានដែលញាតិទាំងឡាយ ឧទ្ទិសឲ្យហើយអំពី លោកនេះ ។ ទឹកធ្លាក់ចុះលើទីទួល រមែងហូរទៅកាន់ទីទាបដូចម្តេចមិញ