អដ្ឋកថាតិរោកុឌ្ឌកណ្ឌ

ក្បាលទី 32 · ទំព័រ 356

តិរោកុឌ កណ្ឌ ប្រយោជន៍នៃការតាំងបទព្រះសូត្រ ឥឡូវនេះ ដល់លំដាប់ពណ៌នានូវតិរោកុឌ្ឌសូត្រ ដែលលើកឡើង ចំពោះលំដាប់ បន្ទាប់អំពីរតនសូត្រ ដោយន័យជាដើមថា តិរោកុឌ្ឌេសុ តិដ្ឋន្តិ ជាដើម នឹងពោលប្រយោជន៍នៃការតាំងតិរោកុឌ្ឌសូត្រនេះ ក្នុងទីនេះហើយ ទើបពណ៌នាសេចក្តី ។ ក្នុងសេចក្តីនោះ សេចក្តីពិត តិរោកុឌ្ឌសូត្រនេះ ព្រះមានព្រះភាគ ក៏មិន បានត្រាស់តាមលំដាប់នេះ តែក៏ទ្រង់សម្តែងកិច្ចបដិបត្តិកុសលកម្មនេះបាន ដោយប្រការផ្សេងៗ មុនព្រះសូត្រនេះ ព្រោះបុគ្គលប្រមាទក្នុងកិច្ចបដិបត្តិក ុសលកម្មនោះ កាលកើតក្នុងឋានៈដែលសៅហ្មងជាងនរក និងកំណើតសត្វ តិរច្ឆាន ក៏រមែងកើតក្នុងជំពូកប្រេតបែបនោះ ដូច្នោះ ទើបព្រះមានព្រះភាគ ត្រាស់រតនសូត្រ ដើម្បីសម្តែងថា បុគ្គលមិនគួរធ្វើសេចក្តីប្រមាទក្នុងកិច្ចបដិបត្តិកុសលកម្មនោះ និងដើម្បីរម្ងាប់ឧបទ្ទវនៃក្រុងវេសាលី ដែលពួកភូតទាំងឡាយណា បៀតបៀនហើយ ឬត្រាស់ដើម្បីសម្តែងថា ក្នុងពួកភូតទាំងនោះ មានភូតពួកខ្លះ មានរូបរាងបែបនោះ គប្បីជ្រាបប្រយោជន៍នៃការតាំង តិរោកុឌ្ឌសូត្រនោះ ក្នុងទីនេះ ។ តែព្រោះតិរោកុឌ្ឌសូត្រ បុគ្គលណាប្រកាស ប្រកាសទីណា ប្រកាសក្នុង កាលណា ប្រកាសព្រោះហេតុអ្វី ពណ៌នាសេចក្តីនៃតិរោកុឌ្ឌសូត្រនោះ ការ ប្រកាសតិរោកុឌ្ឌសូត្រនោះអស់ហើយ កាលធ្វើតាមលំដាប់ ឈ្មោះថា ធ្វើល្អ ហើយ ដូច្នោះ ខ្ញុំនឹងពណ៌នាសេចក្តីនោះយ៉ាងនោះដូចគ្នា ។ ពាក្យថា តិរោកុឌ្ឌសូត្រ នេះ បុគ្គលណាប្រកាស ប្រកាសទីណា ប្រកាស ក្នុងកាលណា ប្រកាសព្រោះហេតុអ្វី សូមចង្អុលបង្ញាញថា តិរោកុឌ្ឌសូត្រ ព្រះមានព្រះភាគ ទ្រង់ប្រកាស តិរោកុឌ្ឌសូត្រនោះឯង ទ្រង់ប្រកាស ដើម្បី អនុមោទនាដល់ព្រះបាទមគធរដ្ឋក្ន