ខុទ្ទកបាឋនិធិកណ្ឌ
បុរសកប់កំណប់ទ្រព្យទុកក្នុងទីជ្រៅ ជាទីបំផុតនៃទឹក ដោយ គិតថា កាលបើកិច្ចដែលត្រូវការកើតឡើងហើយ ទ្រព្យនេះនឹងបានជាប្រយោជន៍ដល់អាត្មាអញ ដែលត្រូវពួកមច្ចាមិត្តពោលបង្កាច់នឹងបានដោះខ្លួន ចេញពីស្តេច ឬត្រូវចោរបៀតបៀន នឹងបានដោះខ្លួនចេញពីចោរ នឹងបាន ដោះបំណុល ឬក្នុងពេលទុរ្ភិក្ស ឬក៏ក្នុងកាលអន្តរាយទាំងឡាយ ធម្មតាកំណប់ ដែលគេកប់ទុកក្នុងលោក ដើម្បីប្រយោជន៍នេះឯង ។ កំណប់ដែលបុគ្គល កប់ក្នុងទីជ្រៅ មានទីបំផុតទល់នឹងទឹក ដល់ម្លោះ កំណប់ទ្រព្យទាំងអស់នោះ ក៏មិនសម្រេចដល់បុគ្គលនោះសព្វកាលទេ ដ្បិតថា កំណប់ទ្រព្យរមែងឃ្លាត ទៅចាកទីខ្លះ សេចក្តីចំណាំរបស់បុគ្គលនោះ រមែងវង្វេងទៅខ្លះ នាគទាំងឡាយរមែងនាំជញ្ជូនទៅខ្លះ ពុំនោះសោត ពួកយក្សនាំយកទ្រព្យនោះទៅខ្លះ អ្នកទទួលមត៌កដែលមិនជាទីស្រឡាញ់ រមែងគាស់យកនូវកំណប់ទ្រព្យនោះ កាលខ្លួនមិនបានឃើញខ្លះ ខ្លួនអស់បុណ្យទៅវេលាណា កំណប់ទ្រព្យទាំងអស់ នោះ រមែងវិនាសបាត់បង់ទៅក្នុងវេលានោះ ។ កំណប់ទ្រព្យដែលស្ត្រី ឬបុរសណា បានកប់ទុកល្អហើយ ដោយទាន សីល ដោយការសង្រួម និង ដោយការទូន្មានខ្លួន ក្នុងចេតិយ ឬក្នុងសង្ឃ ឬក្នុងបុគ្គល ឬក្នុងពួកភ្ញៀវ ឬមួយ ក្នុងមាតា ក្នុងបិតា ឬថា ក្នុងបងប្រុស-ស្រីដែលជាច្បង កំណប់ទ្រព្យ នោះ ចាត់ជាកំណប់ទ្រព្យដែលកប់ទុកប្រពៃហើយ នរណាៗ មិនគប្បីផ្ចាញ់ បាន ជាកំណប់ទ្រព្យដែលជាប់តាមខ្លួនទៅ កាលភោគៈទាំងឡាយ ដែលខ្លួន ត្រូវលះបង់ហើយទៅ ខ្លួនរមែងកាន់យកនូវកំណប់ទ្រព្យ គឺបុណ្យនុ៎ះទៅ កំណប់ទ្រព្យ គឺបុណ្យ មិនទួទៅដល់ពួកជនដទៃ ជារបស់ដែលចោរលួចទៅ មិនបាន ។ កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ គួរ ធ្វើនូវកំណប់ទ្រព្យ គឺបុណ្យនោះ