ខុទ្ទកបាឋករណីយមេត្តសូត្រ

ក្បាលទី 32 · ទំព័រ 420

កិច្ចណា ( ដែលព្រះអរិយៈ ) បានត្រាស់ដឹងនូវបទដ៏ស្ងប់ រម្ងាប់ គឺព្រះនិព្វាន ( បានធ្វើហើយ ) កិច្ចនោះ កុលបុត្តអ្នកឈ្លាសក្នុង ប្រយោជន៍គួរធ្វើ ( កុលបុត្តនោះ ) ជាអ្នកអាចហានផង ត្រង់ដោយកាយ និងវាចាផង ត្រង់ល្អដោយចិត្តផង គេប្រដៅងាយផង មានសភាពទន់ភ្លន់ ផង មិនមានមានះដ៏ក្រៃលែងផង សន្តោសផង គេចិញ្ចឹមងាយផង មានកិច្ច ធុរៈតិចផង ប្រព្រឹត្តស្រាលព្រម ( មានបរិក្ខារតិច ) ផង មានឥន្ទ្រិយ ស្រគត់ស្រគំផង មានប្រាជ្ញាចាស់ផង មិនឃ្នើសឃ្នងផង មិនជាប់ជំពាក់ក្នុង ត្រកូលទាំងឡាយផង វិញ្ញូជនទាំងឡាយ គួរតិះដៀលជនទាំងឡាយដទៃ ដោយកម្មណាមិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមកសូម្បីតិចតួច ( ហើយគួរផ្សាយមេត្តាចិត្តចំពោះពពួកសត្វថា ) សត្វទាំងឡាយទាំងពួង សូមឲ្យមានសេចក្តីសុខ ឲ្យមានសេចក្តីក្សេម ឲ្យមានខ្លួនដល់នូវសេចក្តីសុខ ចុះ សត្វមានជីវិតទាំងឡាយណាមួយ ឥតមានសេសសល់ ទោះសត្វមាន សេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី មាំមួន គឺឥតមានតណ្ហាក្តី សត្វទាំងឡាយណា មានកាយវែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី មានកាយ ស្គម ឬធាត់ក្តី សត្វទាំងឡាយណា ដែលយើងឃើញហើយក្តី មិនឃើញ ហើយក្តី សត្វទាំងឡាយណា នៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលកើតរួចមកហើយ ក្តី ដែលកំពុងស្វែងរកទីកើតក្តី សត្វទាំងអស់ ( នោះ ) ចូរមានខ្លួន ជាសុខចុះ ។ សត្វដទៃមិនគួរកំហែងបៀតបៀននូវសត្វដទៃឡើយ មិនគួរ មើលងាយគេតិចតួចក្នុងទីណាមួយឡើយ មិនគួរប្រាថ្នានូវសេចក្តីទុក្ខដល់គ្នា និងគ្នា ព្រោះសេចក្តីក្រេវក្រោធ និងសេចក្តីចង្ហៀតចង្អល់ក្នុងចិត្តឡើយ ។ មាតាថ្នមរក្សាបុត្តដែលកើតអំពីខ្លួន ជាកូនតែមួយដោយអាយុ ( ស្មើដោយ ជីវិត )