រឿងមដ្ឋកុណ្ឌលី

ក្បាលទី 32 · ទំព័រ 496

លំនាំដើម ឯគាថាទី ២ មានពាក្យថា មនោបុព្វំគមា ជាដើម ព្រះមានព្រះភាគ ទ្រង់ប្រារព្ធមដ្ឋកុណ្ឌលីមាណព ភាសិតហើយ ក្នុងក្រុងសាវត្ថីនោះឯង ។ បានឮមកថា ក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ម្នាក់ ឈ្មោះអទិន្នបុព្វកៈ គាត់ មិនធ្លាប់ឲ្យរបស់ណាមួយដល់បុគ្គលណាម្នាក់ឡើយ ព្រោះដូច្នោះ ប្រជុំជន ទើបដាក់ឈ្មោះឲ្យគាត់ថា អទិន្នបុព្វកៈ ។ គាត់មានកូនប្រុសម្នាក់ជាទីស្រឡាញ់ ពេញចិត្ត ។ ក្រោយមក គាត់ចង់ធ្វើគ្រឿងប្រដាប់ឲ្យកូន គិតថា បើអញ ជួលជាងមាស ក៏ត្រូវឲ្យថ្លៃឈ្នួល ដូច្នេះហើយ ទើបផែមាសធ្វើឲ្យជាកុណ្ឌល រលោងៗ ស្រេចហើយ បានឲ្យដល់កូនរបស់ខ្លួន ។ ព្រោះដូច្នោះ ទើបកូន របស់គាត់ ប្រាកដឈ្មោះថា មដ្ឋកុណ្ឌលី ។ ក្នុងកាលកូននោះអាយុបាន ១៦ ឆ្នាំ ក៏កើតរោគលឿង ។ មាតាក្រឡេក មើលបុត្រហើយ ទើបពោលនឹងព្រាហ្មណ៍ជាប្តីថា នែព្រាហ្មណ៍ រោគកើតឡើង ដល់កូនរបស់អ្នក សូមអ្នករកគ្រូពេទ្យមកព្យាបាលចុះ ។ ព្រាហ្មណ៍ឆ្លើយថា នែនាង បើខ្ញុំរកពេទ្យមក យើងនឹងត្រូវឲ្យថ្លៃ ព្យាបាលដល់គេ នាងប្រហែលមិនមើលកាលអស់ទ្រព្យរបស់យើងទេ ។ ព្រាហ្មណីសួរថា បើយ៉ាងនេះ អ្នកនឹងធ្វើដូចម្តេច ។ ព្រាហ្មណ៍ឆ្លើយថា ទ្រព្យរបស់យើងមិនខាតបង់ទៅបាន យ៉ាងណា យើងនឹងធ្វើយ៉ាងនោះ ។ ព្រាហ្មណ៍នោះទៅកាន់សម្នាក់គ្រូពេទ្យទាំងឡាយហើយ សួរថា ពួកអ្នក ដាក់ថ្នាំប្រភេទណាដល់បុគ្គលដែលមានរោគប្រភេទនោះ ។ លំដាប់នោះ ពួកគ្រូពេទ្យក៏ប្រាប់ថ្នាំដែលស្លែងជាដើមដល់គាត់ គាត់ទៅ យកឫសឈើជាដើមដែលពួកគ្រូពេទ្យប្រាប់នោះមកហើយ ធ្វើថ្នាំឲ្យដល់កូន ។ កាលព្រាហ្មណ៍ធ្វើយ៉ាងនោះឯង រោគក៏កម្រើកខ្លាំងឡើង រហូតដល់មិនមាន អ្នកណាអាចព្យាបាលបាន ។ ព្រាហ្មណ៍ដឹងថា កូនទុព្វលភាពហើយ ទើបរក គ្