រឿងព្រះតិស្សត្ថេរ
ទៅក្នុងកាយ និងប្រព្រឹត្តទៅក្នុងចិត្ត មានសុខ ដោយកាមាវចរសុខជាដើម មានកុសលនៃកុសលកម្មបថ ១០ នេះ ដែលបុគ្គលប្រព្រឹត្តច្រើនហើយ និង ប្រព្រឹត្តល្អហើយជាឫសគាល់ រមែងមិនលះបង់បុគ្គលនោះ ក្នុងទីដែលបុគ្គល នោះទៅហើយ ដូចស្រមោល អន្ទោលទៅតាមប្រាណ ដូច្នោះឯង ។ ក្នុងកាលចប់គាថា ការត្រាស់ដឹងធម៌មានហើយដល់សត្វ ៨ ម៉ឺន ៤ ពាន់ ។ មដ្ឋកុណ្ឌលីទេវបុត្រតាំងនៅហើយក្នុងសោតាបត្តិផល អទិន្នបុព្វក ព្រាហ្មណ៍ក៏ដូចគ្នា ។ គាត់បានសាបព្រោះសម្បត្តិធំដល់ម្លោះ ក្នុងព្រះពុទ្ធសាសនា ហើយ ដូច្នេះឯង ។ រឿង មដ្ឋកុណ្ឌលី ចប់ ៥ រឿង ព្រះតិស្សត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះតិស្សត្ថេរ បាន ត្រាស់ព្រះធម្មទេសនានេះថា អកោច្ឆិ មំ អវធិ មំ ជាដើម ។ បានឮមកថា ព្រះតិស្សត្ថេរនេះ ជាឱរសព្រះបិតុច្ឆារបស់ព្រះដ៏មានព្រះភាគ បួសក្នុងកាលឯចាស់ បរិភោគលាភសក្ការៈដែលកើតឡើងហើយ ក្នុង ព្រះពុទ្ធសាសនា មានរាងកាយធាត់ល្អ មានចីវរស្អាតរេបោរយហើយដោយ ច្រើន អង្គុយក្នុងរោងឆាន់កណ្តាលវិហារ ។ ភិក្ខុអាគន្តុកៈទាំងឡាយមកហើយ ដើម្បីប្រយោជន៍ចូលគាល់ព្រះតថាគត ទៅកាន់សម្នាក់របស់លោក ដោយ សម្គាល់ថា នេះជាមហាថេរៈ ដូច្នេះហើយ សួរដល់វត្ត សួរដល់កិច្ចដែល គួរធ្វើ មានច្របាច់ជើងជាដើម ព្រះតិស្សៈក៏គង់ស្ងៀមនៅ ។ លំដាប់នោះ ភិក្ខុកំលោះមួយអង្គសួរថា លោកម្ចាស់វស្សាបុន្មានហើយ លោកឆ្លើយថា មិនទាន់មានវស្សាទេ ខ្ញុំបួសហើយ ក្នុងកាលជាមនុស្សចាស់ ទើបភិក្ខុកំលោះពោលថា លោកម្ចាស់តាដ៏មានអាយុ ជាអ្នកប្រដៅក្រ លោក ម្ចាស់មិនស្គាល់ប្រមាណខ្លួនឯង ឃើញមហាថេរៈមានប្រមាណប៉ុណ្ណេះហើយ មិនធ្វើវត្ត សូម្បីតែសាមីចិកម្ម កាលវត្តដ