រឿងនាងកាឡីយក្ខិនី
កើតឡើងហើយ រលត់ទៅដូច្នេះឯង ។ ក្នុងកាលចប់ធម្មទេសនា ភិក្ខុមួយសែនរូបបានសម្រេចអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម ។ ព្រះធម្មទេសនាបានជាកថាមានប្រយោជន៍ ដល់មហាជនហើយ ។ ព្រះតិស្សត្ថេរសូម្បីជាបុគ្គលប្រដៅក្រ ក៏ក្លាយជាបុគ្គល ប្រដៅងាយហើយ ដូច្នេះឯង ។ រឿង ព្រះតិស្សត្ថេរ ចប់ ៥ រឿង នាងកាឡីយក្ខិនី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធស្រីអារម្នាក់ ត្រាស់ធម្មទេសនានេះថា ន ហិ វេរេន វេរានិ ជាដើម ។ បានឮមកថា បុត្រកុដុម្ពិកៈម្នាក់ កាលបិតាធ្វើកាលកិរិយាហើយ ធ្វើការងារ ទាំងពួង ទាំងទីវាល ទាំងក្នុងស្រុកដោយខ្លួនឯង បដិបត្តិមាតា ។ បន្ទាប់មក មាតាបានប្រាប់ដល់បុត្រនោះថា នែបា មែនឹងនាំនាងកុមារិកាមកឲ្យឯង បុរស នោះពោលថា បពិត្រអ្នកម៉ែ សូមមែកុំពោលយ៉ាងនេះឡើយ ខ្ញុំនឹងបដិបត្តិ មែដរាបដល់អស់ជីវិត ។ មាតាពោលថា នែបា អ្នកតែម្នាក់ឯងធ្វើការទាំង ទីវាល និងក្នុងស្រុក ព្រោះហេតុនោះ ទើបម៉ែមិនមានការសប្បាយចិត្តឡើយ មែនឹងនាំកុមារិកាមកឲ្យឯង ។ បុរសនោះសូម្បីឃាត់ម្តាយច្រើនដងហើយ ក៏បាននៅស្ងៀម ។ មាតា នោះចេញអំពីផ្ទះ ដើម្បីនឹងទៅកាន់ត្រកូលមួយ ។ លំដាប់នោះ បុត្រសួរមាតាថា អ្នកមែទៅកាន់ត្រកូលណា ម្តាយតបថា ទៅកាន់ត្រកូលឈ្មោះនោះ ដូច្នេះហើយ ហាមការដែលទៅកាន់ត្រកូលនោះ ហើយប្រាប់ត្រកូលដែលខ្លួនពេញចិត្ត ។ មាតាបានទៅកាន់ត្រកូលនាងកុមារិកា នោះហើយ កំណត់ថ្ងៃរេបោការ នាំកុមារិកាម្នាក់នោះមក បានធ្វើទុកក្នុងផ្ទះ របស់បុត្រ ។ កុមារិកានោះជាស្រីអារ ទើបមាតាពោលនឹងបុត្រថា នែបា អ្នកឲ្យ ម្តាយនាំកុមារិកាមកតាមគាប់ចិត្តរបស់ឯងហើយ ឥឡូវនេះ កុមារិកានោះជា ស្រីអារ គ្មានកូន ធម្មតាត្រក