រឿងភិក្ខុក្ថុងក្រុងកោសមី

ក្បាលទី 32 · ទំព័រ 533

ក្នុងកាលតមក យក្ខិនីនោះរៀបចំសលាកភត្ត ៨ សម្រាប់ហើយ ។ សលាកភត្តនោះ ជនទាំងឡាយនៅតែប្រគេនរហូតដល់សព្វថ្ងៃនេះឯង … រឿង នាងកាឡីយក្ខិនី ចប់ ៥ រឿង ភិក្ខុក្រុងកោសម្ពី លំនាំដើម ព្រះសាស្តា គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុក្រុងកោសម្ពី ត្រាស់ ព្រះធម្មទេសនាថា បរេ ច ន វិជានន្តិ ជាដើម ។ សេចក្តីពិស្តារថា ភិក្ខុពីររូប គឺព្រះវិនយធរមួយរូប ព្រះធម្មកថិកមួយ រូប មានបរិវារមួយរូប ៥០០ បាននៅក្នុងឃោសិតារាម ក្បែរក្រុងកោសម្ពី ។ ថ្ងៃមួយ ក្នុងភិក្ខុពីររូបនោះ ធម្មកថិកទៅបង្គន់ហើយ វៀរទឹកជម្រះដ៏សេស ទុកក្នុងភាជន៍ ត្រង់អាងទឹកហើយ ចេញមក ។ ក្រោយមក ព្រះវិនយធរចូលទៅ ត្រង់អាងទឹកនោះ ឃើញទឹកនោះ ចេញមកសួរព្រះធម្មកថិកថា អាវុសោ លោកបន្សល់ទឹកទុកឬ ព្រះធម្មធរពោលថា ករុណាលោកម្ចាស់ ព្រះវិនយធរ ពោលថា លោកមិនដឹងថា អាបត្តិ ព្រោះការបន្សល់ទឹកនេះឬ ព្រះធម្មធរ ពោលថា ខ្ញុំព្រះករុណាមិនដឹង ព្រះវិនយធរពោលថា មិនដឹង ក៏ហីទៅចុះ អាវុសោ តែជាអាបត្តិក្នុងសេចក្តីនេះ ព្រះធម្មធរពោលថា បើយ៉ាងនោះ ខ្ញុំ នឹងសម្តែងអាបត្តិនោះចេញ ។ ព្រះវិនយធរពោលថា អាវុសោ បើសេចក្តី នោះ លោកមិនក្លែងព្រោះមិនមានស្មារតី អាបត្តិមិនមាន ។ ព្រះធម្មកថិកនោះ បានជាបុគ្គលមានការឃើញអាបត្តិនោះ ថាមិនមែន អាបត្តិ ។ ចំណែកព្រះវិនយធរបានប្រាប់ដល់ពួកនិស្សិតរបស់ខ្លួនថា ព្រះធម្មកថិករូបនេះ សូម្បីត្រូវអាបត្តិក៏មិនដឹង ពួកនិស្សិតព្រះវិនយធរនោះ ឃើញ ពួកនិស្សិតរបស់ព្រះធម្មកថិកនោះហើយ បានពោលថា ឧបជ្ឈាយ៍របស់ពួក លោកសូម្បីត្រូវអាបត្តិហើយ ក៏មិនដឹងថា ត្រូវអាបត្តិ ។