រឿងចុល្លកាល និងមហាកាល

ក្បាលទី 32 · ទំព័រ 550

លំនាំដើម ព្រះសាស្តា កាលទ្រង់ចូលទៅអាស្រ័យសេតព្យនគរ ប្រថាប់នៅក្នុង ព្រៃធ្នង់ ទ្រង់ប្រារព្ធចុល្លកាល និងមហាកាល ត្រាស់ព្រះធម្មទេសនានេះថា សុភានុបស្សឹង វិហរន្តំ ជាដើម ។ សេចក្តីពិស្តារថា កុដុម្ពិកៈអ្នកសេតព្យនគរ ៣ នាក់បងប្អូន គឺចុល្លកាល ១ មជ្ឈិមកាល ១ មហាកាល ១ ។ បណ្តាបងប្អូន ៣ នាក់នោះ បងប្រុស ធំ និងប្អូនប្រុសពៅ ត្រាច់ទៅក្នុងទិសទាំងឡាយ នាំរបស់របរមកដោយរទេះ ៥០០ មជ្ឈិមកាលលក់របស់ដែលបងប្អូនទាំងពីរនាំមក ។ តមកសម័យនោះ បងប្អូនទាំងពីរនោះផ្ទុកវត្ថុផ្សេងៗ ដោយរទេះ ៥០០ ទៅកាន់ក្រុងសាវត្ថី ដោះរទេះទាំងឡាយត្រង់ចន្លោះក្រុងសាវត្ថី និងវត្តជេតពន ។ ក្នុងបងប្អូនពីរនាក់នោះ មហាកាលឃើញអរិយសាវ័កអ្នកក្រុងសាវត្ថី ទាំងឡាយ មានដៃកាន់កម្រងផ្កា និងគ្រឿងក្រអូបជាដើម ទៅស្តាប់ធម៌នាពេល ល្ងាច ទើបសួរថា ជនទាំងនេះទៅណា ។ បានស្តាប់ពាក្យនោះហើយ គិតថា សូម្បីអញក៏ទៅ ហៅប្អូនប្រុសមកហើយប្រាប់ថា នែបា អ្នកចូរជាបុគ្គលមិន ប្រមាទក្នុងរទេះទាំងឡាយ ។ ចំណែកខ្ញុំនឹងទៅស្តាប់ធម៌ ដូច្នេះហើយ ទៅ ថ្វាយបង្គំព្រះសាស្តា អង្គុយត្រង់ទីបំផុតនៃបរិស័ទ ។ ថ្ងៃនោះ ព្រះសាស្តា កាលនឹងត្រាស់អនុបុព្វីកថាតាមអធ្យាស្រ័យរបស់ មហាកាលនោះ ទើបត្រាស់ទោស ការថោកទាប និងការសៅហ្មង នៃកាម ទាំងឡាយ ដោយបរិយាយដ៏ច្រើន ដោយអំណាចនៃសូត្រ មានទុក្ខក្ខន្ធសូត្រ ជាដើម ។ មហាកាលបានស្តាប់ព្រះធម្មទេសនានោះហើយ គិតថា មនុស្ស យើង ត្រូវលះវត្ថុទាំងពួងទៅ ភោគៈ និងញាតិទាំងឡាយ រមែងមិនជាប់ តាមបុគ្គលដែលទៅកាន់បរលោកឡើយ អញត្រូវការអ្វីដោយការគ្រប់គ្រង ផ្ទះ អញនឹងបួស កាលមហាជនថ្វាយបង្គំ ហើយចៀសចេញទៅ ទូលសូម បព្វជ្ជានឹងព្រះសាស្តា កាល