រឿងទេវទត្តភិក្ខុ
ព្រះតថាគតហើយ ។ ក្នុងកាលចប់គាថា ភិក្ខុដែលប្រជុំគ្នា តាំងនៅក្នុងអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ចុល្លកាល និងមហាកាល ចប់ ៥ រឿង ទេវទត្តភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការបានសំពត់ កាសាវព្រស្ត ដែលបុគ្គលនាំមកអំពីដែនគន្ធារៈរបស់ទេវទត្តភិក្ខុ ក្នុងក្រុងរាជគ្រឹះ ត្រាស់ព្រះធម្មទេសនានេះថា អនិក្កសាវោ ជាដើម ។ សេចក្តីពិស្តារថា សម័យមួយ អគ្គសាវ័កទាំងពីរ នាំបរិវាររបស់ខ្លួន មួយអង្គ ៥០០ ទៅទូលលាព្រះសាស្តាហើយ បានទៅអំពីវត្តជេតពន កាន់ ក្រុងរាជគ្រឹះ ។ អ្នកក្រុងរាជគ្រឹះរួមគ្នាមួយពួក ២ នាក់ខ្លះ ៣ នាក់ខ្លះ ច្រើននាក់ខ្លះ បានប្រគេនអាគន្តុកទាន ។ សម័យថ្ងៃមួយ ព្រះសារីបុត្រកាលធ្វើអនុមោទនា សម្តែងធម៌យ៉ាងនេះថា ឧបាសកឧបាសិកាទាំងឡាយ ទាយកមួយពួកថ្វាយ ទានដោយខ្លួនឯង តែមិនបបួលអ្នកដទៃ ទាយកនោះ រមែងបានភោគសម្បត្តិក ្នុងទីដែលខ្លួនកើតហើយ តែមិនបានបរិវារសម្បត្តិ បុគ្គលមួយពួក បបួល អ្នកដទៃតែខ្លួនឯងមិនថ្វាយ បុគ្គលនោះ រមែងបានបរិវារសម្បត្តិ ក្នុងទីដែល ខ្លួនកើតហើយ តែជាអ្នកមិនមានភោគសម្បត្តិ បុគ្គលមួយពួកខ្លួនឯង ក៏មិន បានថ្វាយ អ្នកដទៃក៏មិនបបួល បុគ្គលនោះ រមែងមិនបានវត្ថុសូម្បីត្រឹមតែ បាយចុងអង្ករល្មមចំអែតផ្ទៃ រមែងជាមនុស្សអនាថា មិនមានបច្ច័យ ក្នុងទី ដែលខ្លួនកើតហើយ ជនមួយពួកខ្លួនឯងក៏ថ្វាយផង បបួលអ្នកដទៃផង បុគ្គល នោះ រមែងបានទាំងភោគសម្បត្តិ ទាំងបរិវារសម្បត្តិក ្នុងទីដែលខ្លួនកើត ហើយ អស់រយអត្តភាពខ្លះ ពាន់អត្តភាពខ្លះ សែនអត្តភាពខ្លះ ។