រឿងសញ្ជយ
អនុបុព្វីកថាក្នុងរឿង សញ្ជ័យនោះដូចតទៅនេះ សេចក្តីពិស្តារថា ក្នុងទីបំផុត ៤ អសង្ខេយ្យ និងមួយសែនកប្បអំពីកប្បនេះ ទៅ ព្រះសាស្តានៃយើងទាំងឡាយ ជាកូនរបស់ព្រាហ្មណ៍ ឈ្មោះថា សុមេធ ក្នុងអមរវតីនគរ ដល់នូវការសម្រេចសិប្បៈគ្រប់យ៉ាង ដោយ កាល ធ្វើកាលកិរិយាទៅនៃមាតា និងបិតា ទ្រង់បរិច្ចាគទ្រព្យច្រើនកោដិ បួស ជាឥសីក្នុងហិមវន្តប្បទេស ធ្វើឈាន និងអភិញ្ញាឲ្យកើតហើយ ទៅដោយ អាកាស ឃើញមនុស្សធ្វើផ្លូវ ដើម្បីប្រយោជន៍ដល់ការយាងអំពីសុទស្សនវិហារ ចូលកាន់ទៅអមរវតីនគរនៃព្រះទសពល ព្រះនាមថាទីបង្ករ ខ្លួនឯង ក៏កាន់យកមួយចំណែក កាលចំណែកនោះមិនទាន់សម្រេច ដេកក្រាបធ្វើខ្លួន ឲ្យជាស្ពាន ក្រាលស្បែកខ្លាលើភក់ ដើម្បីព្រះសាស្តាដែលយាងមកហើយ ដោយបំណងថា សូមព្រះសាស្តា មួយអន្លើដោយសង្ឃសាវ័ក មិនចាំបាច់ ជាន់ភក់ សូមទ្រង់ជាន់អញយាងទៅចុះ ។ លុះព្រះសាស្តាទតឃើញ ក៏ទ្រង់ ព្យាករថា សត្វនេះជាពុទ្ធង្គោរ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម ក្នុងទីបំផុត ៤ អសង្ខេយ្យ និងមួយសែនកប្ប ក្នុងអនាគត ។ ក្នុងសម័យតមក ព្រះសាស្តាអង្គនោះ ក៏ទទួលព្យាករក្នុងសម្នាក់ព្រះពុទ្ធ ២៣ អង្គ ដែលទ្រង់ កើតឡើង បំភ្លឺលោកឲ្យភ្លឺ គឺ ព្រះកោឌញ្ញៈ ១ ព្រះសុមង្គលៈ ១ ព្រះ សុមនៈ ១ ព្រះរេវតៈ ១ ព្រះសោភិតៈ ព្រះអនោមទស្សី ១ ព្រះបទុមៈ ១ ព្រះនារទៈ ១ ព្រះបទុមុត្តរៈ ១ ព្រះសុមេធៈ ១ ព្រះសុជាតៈ ១ ព្រះ បិយទស្សី ១ ព្រះអដ្ឋទស្សី ១ ព្រះធម្មទស្សី ១ ព្រះសិទ្ធត្ថៈ ១ ព្រះតិស្សៈ ១ ព្រះផុស្សៈ ១ ព្រះវិបស្សី ១ ព្រះសិខី ១ ព្រះវេស្សភូ ១ ព្រះកកុសន្ធៈ ១ ព្រះកោនាគមនៈ ១ ព្រះកស្សបៈ ១ ទ្រង់បំពេញបារមី ៣០ គឺបារមី ១០ ឧបបារមី ១០ បរមត្ថបារមី ១០ តាំងនៅក្ន