រឿងព្រះនន្ទត្ថេរ

ក្បាលទី 32 · ទំព័រ 611

សមាធិសារៈ បញ្ញាសារៈ វិមុត្តិសារៈ វិមុត្តិញ្ញាណទស្សនសារៈ និងនិព្វាន ដែលជាបរមត្ថសារៈ ។ បទថា សារញ្ច សេចក្តីថា ដឹងនូវសារៈ មានសីលសារៈជាដើមនោះ ឯងថា នេះឈ្មោះថាសារៈ និងដឹងធម៌ដែលមិនជាសារៈ មានប្រការដូចពោល ហើយថា នេះមិនជាសារៈ ។ ពីរបទថា តេ សារំ ជាដើម សេចក្តីថា ជនទាំងនោះ គឺបណ្ឌិតដែល ប្រកាន់សម្មាទស្សនៈយ៉ាងនោះតាំងនៅ ជាអ្នកមានតម្រិះត្រូវជាគោចរ ដោយ អំណាចការត្រិះរិះទាំងឡាយ មានការត្រិះរិះចេញចាកកាមជាដើម រមែងសម្រេច ធម៌ដែលជាសារៈ មានប្រការដូចពោលហើយនោះ ។ ក្នុងកាលចប់គាថា ជនជាច្រើនសម្រេចអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម ទេសនាបានជាប្រយោជន៍ដល់ជនដែលប្រជុំគ្នាហើយ ដូច្នេះ ឯង ។ រឿង សញ្ជ័យ ចប់ ៥ រឿង ព្រះនន្ទត្ថេរ លំនាំដើម ព្រះសាស្តា គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះនន្ទ ត្រាស់ព្រះ ធម្មទេសនានេះថា យថា អគារំ ទុច្ឆន្នំ ជាដើម ។ សេចក្តីពិស្តារថា ព្រះសាស្តាទ្រង់មានបវរធម្មចក្រឲ្យប្រព្រឹត្តទៅហើយ យាងទៅកាន់ក្រុងរាជគ្រឹះ ប្រថាប់នៅក្នុងវត្តវេឡុវ័ន ។ បណ្តាទូត ១០ នាក់ មានបរិវារម្នាក់ ១ ពាន់ ដែលព្រះបាទសុទ្ធោទនមហារាជ ទ្រង់បញ្ជូនទៅ ដោយត្រ ាស់ថា អ្នកទាំងឡាយចូរនាំព្រះអយ្យបុត្រមកឲ្យខ្ញុំចុះ ព្រះកាឡុទាយត្ថេរ ទៅក្រោយគេបង្អស់ សម្រេចអរហត្តហើយ ជ្រាបកាលដែលទ្រង់មកហើយ ពណ៌នាផ្លូវដោយគាថា ៦០ គាថា នាំព្រះសាស្តាដែលមានព្រះខីណាស្រព ២ ម៉ឺនចោមរោមហើយ ទៅកាន់កបិលវត្ថុបុរី ទ្រង់ធ្វើភ្លៀងបោក្ខរព័រ្ស ឲ្យជា អត្ថុប្បត្តិហេតុហើយ ត្រាស់មហាវេស្សន្តរជាតកក្នុងសមាគមព្រះញាតិ ស្អែក ឡើង ទ្រង់ចូលទៅបិណ្ឌបាត ប្រោសព្រះបិតាឲ្យតាំងនៅក្នុងសោតាបត្តិផល ដោយព្រះគាថាថា ឧដ្តិ