រឿងនាយចុន្ទសូករិក្វ
នាងជនបទកល្យាណី លាឈ្មោលបានជានន្ទ ចំណែកឈ្មួញ បានជាតថាគត នេះឯង ។ ក្នុងកាលមុន នន្ទនេះ តថាគតក៏បានបញ្ឆោតដោយមាតុគ្រាមទូន្មាន ហើយ ដោយប្រការយ៉ាងនេះ ។ រឿង ព្រះនន្ទត្ថេរ ចប់ ៥ រឿង នាយចុន្ទសូករិកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធបុរស ឈ្មោះចុន្ទសូករិកៈ ត្រាស់ធម្មទេសនានេះថា ឥធ សោចតិ បេច្ច សោចតិ ជាដើម ។ បានឮថា នាយចុន្ទសូករិកៈនោះ សម្លាប់ជ្រូកទាំងឡាយបរិភោគខ្លះ លក់ ដូរខ្លះ ចិញ្ចឹមជីវិតអស់ ៥៥ ឆ្នាំ ។ ក្នុងពេលស្រូវថ្លៃ គាត់យករទេះដឹកស្រូវ ទៅកាន់ជនបទ ដូរកូនជ្រូកស្រុកដោយស្រូវប្រមាណមួយនាឡិ ឬពីរនាឡិ ដាក់ ពេញរទេះហើយត្រឡប់មក ព័ទ្ធទីមួយកន្លែងដូចក្រោល ខាងក្រោយលំនៅ ហើយដាំបន្លែក្នុងទីនោះឯង ដើម្បីកូនជ្រូកទាំងនោះ ។ កាលកូនជ្រូកទាំងនោះ ស៊ីបន្លែផ្សេងៗ ខ្លះ សរីរវលជ្ជៈ គឺលាមកខ្លះ ក៏ធំចម្រើនឡើង ។ គាត់ប្រាថ្នា សម្លាប់ជ្រូកណាក៏ចងជ្រូកនោះឲ្យណែន ក្នុងទីដែលសម្លាប់ ហើយវាយដោយ ដំបងបួនជ្រុង ដើម្បីឲ្យសាច់ជ្រូកបោងធំឡើង ដឹងថា សាច់បោងក្រាស់ហើយក៏ ខ្ទាស់មាត់ដោយឈើទៅក្នុងចន្លោះធ្មេញ ច្រកទឹកក្តៅដែលក្តៅខ្លាំង ចូលទៅ ក្នុងមាត់ដោយនាឡិលោហៈ ។ ទឹកក្តៅនោះចូលទៅក្នុងពោះ ក៏ហូរចេញមក ដោយចំណែកខាងក្រោម គឺតាមទ្វារធំ ករីសៈតូចមួយ នៅមានដរាបណា រមែងជាទឹកល្អក់ដរាបនោះ កាលពោះស្អាតហើយ ទើបចេញទឹកថ្លាមិនល្អក់ ពេលនោះ ទើបគាត់ស្រោចទឹកក្តៅដែលសល់លើស្បែកជ្រូកនោះ ទឹកនោះ ក៏បកយកស្បែកខ្មៅចេញទៅ បន្ទាប់អំពីនោះ ទើបរោលរោមដោយគប់ស្មៅ ហើយកាត់ក្បាលដោយដាវដ៏មុត ត្រងឈាមដែលហូរចេញដោយភាជន៍ លាប សាច់ដោយឈាមហើយ អាំងអង្គុយបរិភោគក្នុងកណ្តាលបុត្រ និងភរិយា លក់ចំណែកដែលស