រឿងទេវទត្តភិក្ខុ

ក្បាលទី 32 · ទំព័រ 636

ព្រះសាស្តាត្រាស់ជាតកទាំងអស់ ដែលទ្រង់ប្រារព្ធ ទេវទត្តឲ្យពិស្តារហើយ តាំងអំពីពេលបួសរហូតដល់ផែនដីស្រូប ឯសេចក្តី សង្ខេបក្នុងរឿងទេវទត្តភិក្ខុនេះ ដូចតទៅនេះ កាលព្រះសាស្តាទ្រង់អាស្រ័យនិគម ឈ្មោះអនុបិយនៃមលក្សត្រ ប្រថាប់ នៅក្នុងអនុបិយអម្ពវ័ននោះឯង ។ ក្នុងថ្ងៃទទួលព្រះលក្ខណៈនៃព្រះតថាគត នោះឯង ត្រកូលព្រះញាតិ ៨ ម៉ឺន ប្រគាល់ព្រះឱរស ៨ ម៉ឺនឲ្យដោយពាក្យ ថា សុទ្ធត្ថកុមារ ទោះជាព្រះរាជាក៏ដោយ ជាព្រះពុទ្ធក៏ដោយ នឹងមានស្តេច ជាបរិវារត្រាច់ទៅ កាលព្រះឱរសទាំងនោះបួសហើយដោយច្រើន ពួកព្រះ ញាតិឃើញសក្យៈ ៦ អង្គ គឺភទ្ទិយៈ អនុរុទ្ធ អានន្ទ ភគុ កិម្ពិលៈ ទេវទត្ត មិនទាន់បានបួសទើបសន្ទនាគ្នាថា ពួកយើងគង់ឲ្យកូនរបស់ខ្លួនបួស បានសក្យៈ ទាំង ៦ នេះប្រហែលមិនមែនព្រះញាតិទេដឹង ព្រោះដូច្នោះទើបមិនបានបួស ។ គ្រានោះ មហានាមសក្យៈចូលទៅរកអនុរុទ្ធត្រាស់ថា នែបា បុគ្គលចេញ ចាកត្រកូលបួសក្នុងត្រកូលរបស់យើងមិនមាន ប្អូនបួស ឬបងនឹងបួស ។ អនុរុទ្ធកុមារនោះជាស្តេចសុខុមាលជាតិ មានភោគៈសម្បូរ សូម្បីពាក្យថា មិនមាន ទ្រង់ក៏មិនធ្លាប់ឮ ។ ពិតហើយ ថ្ងៃមួយ កាលក្សត្រ ៦ អង្គនោះ ទ្រង់លេងកីឡាបោះឡូ អនុរុទ្ធទ្រង់ចាញ់ដោយនំហើយ បញ្ជូនមនុស្សទៅ ដើម្បីត្រូវការនំ គ្រានោះ ព្រះមាតារបស់លោក ទ្រង់បញ្ជូននំទៅ ក្សត្រ ទាំងឡាយសោយហើយនាំគ្នាលេងទៀត អនុរុទ្ធនោះឯងជាអ្នកចាញ់រហូតទៅ ចំណែកព្រះមាតា កាលទ្រង់បញ្ជូនមនុស្សទៅក៏បញ្ជូននំទៅអស់បីដង ក្នុង វារៈទី ៤ បញ្ជូនទៅថា នំមិនមាន ព្រះកុមារទ្រង់សម្គាល់ថា នំនេះប្រហែល