រឿងភិក្ខុជាសម្លាញ់នឹងគ្ថាពីរនាក់
បទថា កតបុញ្ញោ គឺធ្វើបុណ្យ មានប្រការផ្សេងៗ ។ បទថា ឧភយត្ថ សេចក្តីថា រមែងត្រេកអរក្នុងលោកនេះ ដោយគិតថា កុសលអញធ្វើហើយ បាបអញមិនបានធ្វើ កាលសោយវិបាក ឈ្មោះថា រមែងត្រេកអរក្នុងលោកខាងមុខ ។ ពីរបទថា បុញ្ញំ មេ សេចក្តីថា កាលត្រេកអរក្នុងលោកនេះ ឈ្មោះថា រមែងត្រេកអរ ព្រោះអាស្រ័យការត្រេកអរព្រោះកម្ម ដោយហេតុត្រឹម សោមនស្សបុណ្ណោះថា បុណ្យអញធ្វើហើយ ។ បទថា ភិយ្យោ ជាដើម សេចក្តីថា បុគ្គលនោះទៅកាន់សុគតិហើយ កាលសោយទិព្វសម្បត្តិអស់ ៥៧ កោដិ ៦០ សែនឆ្នាំខ្លះ ឈ្មោះថា ត្រេកអរយ៉ាងក្រៃលែងក្នុងតុសិតបុរី ដោយការត្រេកអរ ព្រោះវិបាក ។ ក្នុងកាលចប់គាថា ជនជាច្រើនបានជាអរិយបុគ្គល មានសោតាបន្ន ជាដើម ហើយព្រះធម្មទេសនាបានជាប្រយោជន៍ដល់មហាជន ដូច្នេះឯង ។ រឿង នាងសុមនាទេវី ចប់ ៥ រឿង ភិក្ខុជាសម្លាញ់នឹងគ្នាពីរនាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុពីររូបដែលជា សម្លាញ់នឹងគ្នា ត្រាស់ព្រះធម្មទេសនានេះថា ពហុម្បិ ចេ ហសិតំ ភាសមានោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា កុលបុត្រពីរនាក់ដែលជាអ្នកក្រុងសាវត្ថី ជាសម្លាញ់ នឹងគ្នាទៅកាន់វិហារ ស្តាប់ធម្មទេសនារបស់ព្រះសាស្តា ហើយលះកាមទាំងឡាយ ថ្វាយជីវិតក្នុងព្រះសាសនារបស់ព្រះសាស្តា បួសហើយនៅក្នុងសម្នាក់ អាចារ្យ និងឧបជ្ឈាយ៍គ្រប់ ៥ ឆ្នាំហើយ ចូលទៅគាល់ព្រះសាស្តាទូលសួរ ដល់ធុរៈក្នុងសាសនា បានស្តាប់វិបស្សនាធុរៈ និងគន្ថធុរៈដោយពិស្តារហើយ ១ រូបក្រាបទូលមុនថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបួសហើយ ក្នុង កាលឯចាស់ មិនអាចបំពេញធុរៈបាន តែបំពេញវិបស្សនាធុរៈបាន ដូច្នេះ ហើយ ទូលឲ្យព្រះសាស្តាត្រាស់ប្រាប់វិបស្សនារហូតដ