អប្បមាទវគ្គទី ២ ្ប ៦៧២ ្ទ រឿងព្រះនាងសាមាវតី
ជិតនៃព្រះនិព្វាន ។ រឿង ព្រះនាងសាមាវតី លំនាំដើម ព្រះសាស្តា កាលអាស្រ័យក្រុងកោសម្ពី ប្រថាប់នៅនាឃោសិតារាម ទ្រង់ប្រារព្ធមរណៈរបស់ស្រី ៥០០ មានព្រះនាងសាមាវតីជាប្រធាន និងនៃ ញាតិ ៥០០ របស់នាងមាគន្ទិយានោះ ដែលមាននាងមាគន្ទិយាជាប្រធាន ទើបត្រាស់ព្រះធម្មទេសនានេះថា អប្បមាទោ អមតំ បទំ ជាដើម ក្នុង រឿងនោះ មានអនុបុព្វីកថាដូចតទៅនេះ ក្នុងកាលកន្លងមកហើយ ព្រះរាជាពីរអង្គ គឺព្រះរាជាដែនអល្លកប្បៈ ទ្រង់ព្រះនាមអល្លកប្បៈ ក្នុងដែនវេដ្ឋទីបកៈ ព្រះនាមវេដ្ឋទីបកៈ ជាសម្លាញ់ នឹងគ្នាតាំងអំពីកំលោះ ទ្រង់សិក្សាសិប្បៈ ក្នុងសំណាក់អាចារ្យតែមួយ ដោយ ព្រះរាជបិតាសោយទិវង្គតទៅរៀងៗ ខ្លួន បានលើកស្វេតឆត្រឡើងហើយ គ្រងរាជ្យជាព្រះរាជាក្នុងដែន ក្នុងមួយដែនប្រមាណ ១០ យោជន៍ ។ ព្រះរាជា ពីរអង្គនោះ យាងមកប្រជុំគ្នាសព្វកាលតាមកាល ទ្រង់ឈរ ទ្រង់អង្គុយ ទ្រង់ផ្ទំរួមគ្នា ទតមហាជនដែលកើត និងស្លាប់ ទ្រង់ប្រឹក្សាគ្នាថា ឈ្មោះថា បុគ្គល តាមគ្នាទៅកាន់បរលោកមិនមាន ដោយទីបំផុត សូម្បីសរីរៈរបស់ខ្លួន ក៏យកទៅមិនបាន ត្រូវលះវត្ថុទាំងពួងទៅ ប្រយោជន៍អ្វីដោយការនៅគ្រប់គ្រង ផ្ទះរបស់យើង យើងនឹងបួស ដូច្នេះហើយ ទ្រង់ប្រគល់រាជសម្បត្តិឲ្យ ដល់ព្រះរាជឱរស និងអគ្គមហេសី ចេញបួសជាឥសី នៅក្នុងហេមវន្តប្បទេស ទ្រង់ប្រឹក្សាគ្នាថា ពួកយើងមិនអាចរស់នៅ ទើបលះរាជសម្បត្តិច េញបួស ក៏មិនមែន ពួកយើងកាលនៅក្នុងទីតែមួយ ក៏ដូចអ្នកមិនបានបួស នោះឯង ព្រោះដូច្នោះ យើងនឹងបែកគ្នា អ្នកចូរនៅត្រង់ភ្នំនោះ ខ្ញុំនឹងនៅត្រង់ ភ្នំនេះ តែជួបគ្នាក្នុងថ្ងៃឧបោសថ រាល់កន្លះខែ កាលនោះតាបសទាំងពីរនោះ កើតសេចក្តីត្រិះរិះឡើងយ៉ាងនេះថា កាលបើដូច្នេះ ការ