រឿងកុម្ភឃោសក្វ
រឿង កុម្ភឃោសកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធសេដ្ឋីឈ្មោះ កុម្ភឃោសកៈ ត្រាស់ព្រះធម្មទេសនានេះថា ឧដ្ឋានវតោ ជាដើម ។ សេចក្តីពិស្តារថា ក្នុងនគររាជគ្រឹះ អហិវាតករោគកើតឡើងក្នុងផ្ទះរបស់ រាជគហសេដ្ឋី កាលអហិវាតករោគនោះកើតឡើងហើយ សត្វតិរច្ឆាន ចាប់ តាំងអំពីរុយរហូតដល់គោ រមែងស្លាប់មុន បន្ទាប់អំពីនោះមក ក៏ស្លាប់ទាសៈ និងកម្មករ ខាងក្រោយបង្អស់ ទើបស្លាប់ម្ចាស់ផ្ទះ ព្រោះដូច្នេះ ទើបរោគនោះ កើតលើលោកសេដ្ឋី និងភរិយាក្រោយគេបង្អស់ ។ ស្វាមីភរិយានោះ រោគ ពាល់ត្រូវហើយ សម្លឹងមើលបុត្រដែលឈរក្នុងទីមិនឆ្ងាយ នេត្រាទាំងគូដាម ដោយទឹកភ្នែក និយាយនឹងកូនថា នែបា បានឮថា កាលរោគប្រភេទនេះកើតឡើង ជនទាំងឡាយទម្លាយជញ្ជាំងផ្ទះគេចទៅ រមែងរួចផុតជីវិត ខ្លួនបាកុំបី ជាប់ជំពាក់ក្នុងយើងទាំងពីរឡើយ គប្បីគេចទៅ បើមានជីវិត សឹមត្រឡប់មក វិញ គប្បីជីកយកទ្រព្យ ៤០ កោដិ ដែលយើងទាំងពីរកប់ក្នុងទីឈ្មោះ នោះ ចិញ្ចឹមជីវិតចុះ ។ កុមារស្តាប់ពាក្យរបស់មាតា និងបិតានោះហើយ ទ្រហោយំ ថ្វាយបង្គំ មាតាបិតា ខ្លាចចំពោះភ័យ គឺសេចក្តីស្លាប់ ទម្លាយជញ្ជាំងគេចទៅកាន់ព្រៃស្តុក នៃភ្នំ នៅក្នុងទីនោះអស់ ១២ ឆ្នាំ ទើបត្រឡប់មកកាន់លំនៅរបស់មាតាបិតា ។ គ្រានោះ បុគ្គលណាម្នាក់ក៏មិនស្គាល់គេ ព្រោះកាលទៅ នៅជាកុមារ ត្រឡប់មកក្នុងកាលមានសក់ និងពុកមាត់ពុកចង្កាស្រមូម ។ បុរសនោះទៅកាន់ទីកប់ទ្រព្យដោយអំណាចនៃសញ្ញា ដែលមាតា និងបិតា ទុកឲ្យ ដឹងថាទ្រព្យមិនវិនាសទើបគិតថា បុគ្គលណាម្នាក់ចាំអាត្មាអញមិនបាន បើអញជីកទ្រព្យប្រើប្រាស់សោត ជនទាំងឡាយគប្បីគិតថា បុគ្គលក្រីក្រម្នាក់ ជីកទ្រព្យឡើងហើយ គប្បីចាប់អញ បៀ