រឿងពាលនក្ខត្តបក្ស

ក្បាលទី 32 · ទំព័រ 797

យ៉ាង មិនអាចលិច គឺកម្ចាត់បាន ។ ពិតហើយ អរហត្ត គឺឱឃៈ មិនអាច ជន់លិចបានឡើយ ។ ក្នុងកាលចប់គាថា មហាជនបានជាព្រះអរិយបុគ្គល មានព្រះ សោតាបន្នជាដើម ។ ទេសនាមានប្រយោជន៍ ដល់បុគ្គលដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង ព្រះចូឡបន្ថកត្ថេរ ចប់ ៥ រឿង ពាលនក្ខត្តក្ស លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនក្ខត្តឫក្សរបស់ បុគ្គលពាល ត្រាស់ព្រះធម្មទេសនានេះថា បមាទមនុយុញ្ជន្តិ ជាដើម ។ សេចក្តីពិស្តារថា បានឮមកថា សម័យមួយ គេប្រកាសពាលនក្ខត្តឫក្ស ក្នុងនគរសាវត្ថី ។ ក្នុងនក្ខត្តឫក្សនោះ ពួកជនពាលអ្នកមានប្រាជ្ញាថោកថយ យកធ្យូង និងគោម័យ គឺលាមកគោ លាបរាងកាយ ត្រាច់ពោលវាចារបស់ អសប្បុរសរហូត ៧ ថ្ងៃ ។ ឃើញបុគ្គលណាម្នាក់ជាញាតិក្តី ជាសម្លាញ់ក្តី ជា បព្វជិតក្តី ឈ្មោះថា ខ្មាសមិនមាន ឈរពោលវាចារបស់អសប្បុរស ត្រង់ ទ្វារគ្រប់ៗ ទ្វារ មនុស្សទាំងឡាយ មិនអាចស្តាប់អសប្បុរិសវាទរបស់បុគ្គល នោះបាន ទើបបញ្ជូនទ្រព្យកន្លះបាទខ្លះ ១ បាទខ្លះ ១ កហាបណៈខ្លះ តាម កម្លាំង ពួកជនទាំងនោះកាន់យកទ្រព្យដែលបានហើយ ត្រង់ទ្វារផ្ទះរបស់ មនុស្សទាំងនោះហើយ ក៏ចៀសចេញទៅ ។ ក្នុងកាលនោះ នគរសាវត្ថីមានអរិយសាវ័កប្រមាណ ៥ កោដិ លោក ទាំងនោះបញ្ជូនដំណឹងទៅថ្វាយព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន សូម ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ កុំចូលទៅកាន់នគរ សូមប្រថាប់ នៅតែក្នុងវិហារ ៧ ថ្ងៃចុះ ។