រឿងព្រះមហាកស្សបត្ថេរ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះមហាកស្សបត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា បមាទំ អប្បមាទេន ជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ព្រះថេរៈនៅក្នុងបិប្ផលិគុហា ត្រាច់ទៅបិណ្ឌបាត ខាងក្រោយភត្ត អង្គុយចម្រើនអលោកកសិណ ប្រមើលមើលសត្វ ទាំងឡាយ ដែលប្រមាទហើយ និងមិនប្រមាទហើយ ដែលចុតិ និងកើតក្នុង ទីទាំងឡាយ មានទឹក ផែនដី និងភ្នំជាដើម ដោយទិព្វចក្ខុ ។ ព្រះសាស្តា ប្រថាប់គង់ក្នុងវត្តជេតពននោះឯង ទ្រង់ប្រមើលមើលដោយ ទិព្វចក្ខុថា ថ្ងៃនេះកស្សបៈដែលជាបុត្ររបស់តថាគត នៅដោយវិហារណាហ្ន៎ ទ្រង់ជ្រាបថា កំពុងប្រមើលមើលចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ ទើប ត្រាស់ថា ឈ្មោះថា ចុតិ និងការកើតនៃសត្វទាំងឡាយ សូម្បីពុទ្ធញ្ញាណ ទ្រង់មិនកំណត់ បុគ្គលណាម្នាក់ក៏មិនអាចធ្វើការកំណត់សត្វទាំងឡាយ ដែល បដិសន្ធិក្នុងផ្ទៃរបស់មាតា ដែលមាតាបិតាមិនទាន់ស្គាល់ ក៏ចុតិហើយបាន ។ ការដឹងចុតិ និងបដិសន្ធិរបស់សត្វទាំងនោះ មិនមែនវិស័យរបស់អ្នក វិស័យ របស់អ្នកមានប្រមាណតិច ចំណែកការដឹង ការឃើញសត្វទាំងឡាយដែល ចុតិ និងកើត ដោយប្រការទាំងពួង ជាវិស័យរបស់ព្រះពុទ្ធទាំងឡាយបុណ្ណោះ ដូច្នេះហើយ ទ្រង់ផ្សាយព្រះរស្មីទៅ ហាក់បីដូចប្រថាប់គង់នៅក្នុងទីចំពោះមុខ ត្រាស់ព្រះគាថានេះថា បមាទំ អប្បមាទេន យទា នុទតិ បណ្ឌិតោ បញ្ញាបសាទមារុយ្ញ អសោកោ សោកិនឹ បជំ បព្វតដ្ឋោវ ភុម ្មត្ថេ ធីរោ ពាលេ អវេក្ខតិ ។ កាលណាបណ្ឌិតបន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិន ប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទ គឺបញ្ញា ជា បុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ធីរជន តែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយ ក្រឡេកម