រឿងភិក្ខុ ២ អង្គជាសម្លាញ់នឹងគ្ថា
រឿង ភិក្ខុ ២ អង្គជាសម្លាញ់នឹងគ្នា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុពីររូប ជាសម្លាញ់ នឹងគ្នា ត្រាស់ព្រះធម្មទេសនានេះថា អប្បមត្តោ បមត្តេសុ ជាដើម ។ បានឮថា ភិក្ខុពីររូបនោះរៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តាហើយ ចូលទៅ កាន់វិហារ ដែលតាំងនៅក្នុងព្រៃ ។ ក្នុងភិក្ខុពីររូបនោះ ភិក្ខុមួយរូបរកឧស មកអស់កាលមួយថ្ងៃហើយ រៀបជើងក្រាន អង្គុយអាំងភ្លើង សន្ទនានឹងពួកភិក្ខុ កំលោះ និងសាមណេរអស់បឋមយាម ។ មួយរូបទៀត មិនប្រមាទ ធ្វើ សមណធម៌ ដាស់តឿនភិក្ខុនោះថា អាវុសោ អ្នកកុំធ្វើយ៉ាងនោះ ព្រោះ អបាយ ៤ ជាផ្ទះ ជាទីដេកនៃពួកជនដែលប្រមាទហើយ ។ ធម្មតាព្រះពុទ្ធ ទាំងឡាយ ដែលបុគ្គលអួតអាង មិនអាចឲ្យត្រេកអរបាន ។ លោកមិនស្តាប់ ពាក្យដាស់តឿនរបស់ភិក្ខុនោះ ។ ភិក្ខុនោះគិតថា ភិក្ខុនេះមិនជឿពាក្យអាត្មាអញ ទើបមិនប្រាថ្នានឹងដាស់តឿន លោកមិនប្រមាទហើយ បានធ្វើសមណធម៌ ។ ចំណែកព្រះថេរៈដែលខ្ជិលច្រអូស អាំងភ្លើងក្នុងបឋមយាមហើយ ក្នុងកាលដែលភិក្ខុ ១ អង្គទៀតដើរចង្រ្កមហើយ ចូលទៅកាន់បន្ទប់ ទើប ចូលទៅពោលថា អ្នកខ្ជិលច្រអូសច្រើន អ្នកចូលមកកាន់ព្រៃដើម្បីការដេកឬ បុគ្គលរៀនកម្មដ្ឋានក្នុងសម្នាក់ព្រះពុទ្ធហើយ ក្រោកឡើងធ្វើសមណធម៌ អស់ កាលយប់ និងថ្ងៃមិនគួរឬ ដូច្នេះហើយ ក៏ចូលទៅកាន់លំនៅរបស់ខ្លួនហើយ ដេក ចំណែកភិក្ខុក្រៅអំពីនេះ សម្រាកក្នុងមជ្ឈិមយាមហើយ ត្រឡប់ក្រោក ឡើង ធ្វើសមណធម៌ក្នុងបច្ឆិមយាម លោកមិនប្រមាទយ៉ាងនោះ អស់កាល មិនយូរ ក៏សម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយ ។ ភិក្ខុខ្ជិលច្រអូស ក្រៅអំពីនេះ ឲ្យកាលកន្លងទៅដោយសេចក្តីប្រមាទតែម្យ៉ាង ។ ភិក្ខុ ពីររូបនោះ ចេញវស្សា