រឿងអញ្ញត្រភិក្ខុ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុរូបណាមួយត្រ ាស់ព្រះធម្មទេសនានេះថា អប្បមាទរតោ ភិក្ខុ ជាដើម ។ បានឮមកថា ភិក្ខុរូបនោះញ៉ាំងព្រះសាស្តាឲ្យប្រាប់ហើយនូវកម្មដ្ឋាន អំពី ភាពជាព្រះអរហន្ត ចូលព្រៃបំពេញព្យាយាម ក៏មិនអាចសម្រេចអរហត្តបាន លោកគិតថា អញនឹងទៅទូលព្រះសាស្តាឲ្យត្រាស់ប្រាប់កម្មដ្ឋាន ឲ្យវិសេស ក្រៃលែងឡើង ដូច្នេះហើយ ចេញអំពីព្រៃនោះ កំពុងនិមន្តមកកាន់សម្នាក់ ព្រះសាស្តា ឃើញភ្លើងព្រៃតាំងឡើងជាច្រើនក្នុងរវាងផ្លូវ ប្រញាប់ប្រញាល់ ឡើងលើភ្នំមួយ អង្គុយមើលភ្លើងដែលកំពុងឆេះ កាន់យកជាអារម្មណ៍ថា ភ្លើងនេះ ដុតនូវពូជទាំងឡាយ ច្រើន និងតិច យ៉ាងណា សូម្បីភ្លើង គឺអរិយមគ្គញ្ញាណ ក៏នឹងដុតនូវសំយោជនៈទាំងឡាយ ច្រើន និងតិចទៅក៏ដូច្នោះ ។ ព្រះសាស្តា ប្រថាប់គង់ក្នុងព្រះគន្ធកុដិនោះឯង ទ្រង់ជ្រាបវារចិត្តរបស់ លោកហើយ ត្រាស់ថា ម្នាលភិក្ខុយ៉ាងនោះឯង សំយោជនៈទាំងឡាយល្អិត និងគ្រោតគ្រាត ដែលកើតខាងក្នុងនៃសត្វទាំងនេះ ដូចពូជច្រើនខ្លះ តិចខ្លះ ដូច្នោះ ការដុតសំយោជនៈទាំងនោះដោយភ្លើង គឺញាណហើយ ធ្វើឲ្យជា របស់មិនគួរកើតទៀត ដូច្នេះហើយ ទ្រង់បញ្ចេញព្រះរស្មីប្រាកដបីដូចប្រថាប់ គង់ក្នុងទីចំពោះមុខរបស់ភិក្ខុនោះ ត្រាស់គាថានេះថា អប្បមាទរតោ ភិក្ខុ បមាទេ ភយទស្សី វា សញ្ញោជនំ អណុំ ថូលំ ឌហំ អគ្គីវ គច្ឆតិ ។ ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យក្នុង សេចក្តីប្រមាទ តែងដុតចោលនូវសំយោជនៈ ទាំងតូចទាំងធំ ដូចភ្លើងឆេះ ( រាលនូវកម្ទេច ទាំងតូចទាំងធំ ) ដូច្នោះឯង ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា អប្បមាទរតោ សេចក្តីថា ត្រេកអរ គឺ អភិរម្យហើយក្នុងសេ