រឿងព្រះតិស្សត្ថេរអ្ថកមានប្រក្រតីនៅក្ថុងនិគម
អស់ហើយ សម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយ មកតាម អាកាស សរសើរព្រះសរីរៈរបស់ព្រះតថាគត ដែលមានពណ៌ដូចមាសហើយ ថ្វាយបង្គំចៀសចេញទៅ ដូច្នេះឯង ។ រឿង អញ្ញតរភិក្ខុ ចប់ ៥ រឿង ព្រះតិស្សត្ថេរអ្នកមានប្រក្រតីនៅក្នុងនិគម លំនាំដើម ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះតិស្សត្ថេរ អ្នកមានប្រក្រតីនៅក្នុងនិគម ត្រាស់ធម្មទេសនានេះថា អប្បមាទរតោ ជាដើម ។ សេចក្តីពិស្តារថា កុលបុត្រម្នាក់កើតចម្រើនឡើងក្នុងស្រុក ដែលតាំងនៅក្នុង និគមមួយកន្លែងមិនឆ្ងាយអំពីក្រុងសាវត្ថី បព្វជ្ជាហើយ បានឧបសម្បទា ក្នុងសាសនារបស់ព្រះសាស្តាហើយ ប្រាកដឈ្មោះថា និគមតិស្សត្ថេរ ជា អ្នកប្រាថ្នាតិច សន្តោស ស្ងាត់ ប្រារព្ធព្យាយាម លោកត្រាច់បិណ្ឌបាតតែ ក្នុងផ្ទះរបស់ញាតិជានិច្ច ។ កាលមនុស្សទាំងឡាយ មានអនាថបិណ្ឌិកសេដ្ឋី ជាដើម ធ្វើមហាទានក្តី កាលព្រះបាទបសេនទិកោសលទ្រង់បំពេញអសទិសទាន ក្តី ក៏មិនមកក្រុងសាវត្ថី ។ ទើបពួកភិក្ខុសន្ទនាគ្នាថា ព្រះនិគមតិស្សត្ថេរនេះ ក្រោកឡើងស្រួលបួល ហើយ ក៏ច្រឡូកច្រឡំដោយញាតិ កាលជនទាំងឡាយ មានអនាថបិណ្ឌិកសេដ្ឋី ជាដើមធ្វើមហាទានក្តី កាលព្រះបាទបសេនទិកោសល ទ្រង់បំពេញអសទិសទាន ក្តី លោកមិនមកឡើយ ដូច្នេះហើយ ទើបក្រាបទូលព្រះសាស្តា ។ ព្រះសាស្តា ត្រាស់ឲ្យហៅភិក្ខុនោះមកហើយ ត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកធ្វើយ៉ាងនោះពិតឬ កាលលោកក្រាបទូលថា បពិត្រព្រះអង្គ ខ្ញុំ ព្រះអង្គមិនមានការច្រឡូកច្រឡំដោយញាតិ ខ្ញុំព្រះអង្គអាស្រ័យពួកមនុស្ស ដែលជាញាតិទាំងនោះ រមែងបានអាហារល្មមទំពាបាន ខ្ញុំព្រះអង្គគិតថា កាល អាត្មាអញបានអាហារអាក្រក់ក្តី ប្រណីតក្តី ល្មមញ៉ាំងអត