រឿងអញ្ញត្រភិក្ខុ

ក្បាលទី 33 · ទំព័រ 8

ហើយបោះទៅលើគោក កាលមិនបានទឹករមែងអន្ទះអន្ទែង ដូច្នោះ ។ កាលបើ ដូច្នេះ បុគ្គលអ្នកមានបញ្ញា មិនដាក់ធុរៈ រមែងធ្វើចិត្តនោះឲ្យត្រង់ គឺឲ្យគួរ ដល់ការងារ ដោយន័យដែលពោលហើយនោះឯង ។ ម្យ៉ាងទៀត ចិត្តនេះ កាលលះអន្ទាក់មារ គឺកិលេសវដ្តមិនបាន តាំង នៅ រមែងអន្ទះអន្ទែងដូចត្រី ដូច្នោះ ព្រោះដូច្នោះ ព្រះយោគាវចរ គួរលះ អន្ទាក់មារ គឺគួរលះអន្ទាក់មារ ពោល គឺកិលេសវដ្ត ដែលជាហេតុអន្ទះអន្ទែង នៃចិត្តនោះ ដូច្នេះឯង ។ ក្នុងកាលចប់គាថា ព្រះមេឃិយត្ថេរបានតាំងនៅក្នុងសោតាបត្តិផល ជន ដ៏ច្រើន ក៏បានជាអរិយបុគ្គល មានសោតាបន្នបុគ្គលជាដើមដូច្នេះឯង ។ រឿង ព្រះមេឃិយត្ថេរ ចប់ ៥ រឿង អញ្ញត្រភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអញ្ញតរភិក្ខុ ១ អង្គ ត្រាស់ព្រះធម្មទេសនានេះថា ទន្និគ្គហស្ស លហុនោ ជាដើម ។ បានឮថា មានស្រុកមួយឈ្មោះមាតិកគ្រាម ក្បែរជើងភ្នំក្នុងដែនរបស់ ព្រះបាទកោសល ។ ថ្ងៃមួយ ភិក្ខុប្រមាណ ៦០ រូប ទូលអារាធនា សូមព្រះមាន ព្រះភាគត្រាស់ប្រាប់កម្មដ្ឋាន អំពីភាពជាព្រះអរហន្ត ក្នុងសំណាក់នៃព្រះ សាស្តាហើយ ទៅកាន់ស្រុកនោះ ចូលទៅដើម្បីបិណ្ឌបាត ។ លំដាប់នោះ ម្ចាស់របស់ស្រុកនោះ ឈ្មោះថាមាតិកៈ ជាមាតារបស់ជាម្ចាស់ស្រុកនោះ ឃើញភិក្ខុទាំងនោះហើយ និមន្តឲ្យគង់ក្នុងផ្ទះ អង្គាសដោយបបរ និងភត្តមាន រសដ៏ប្រសើរផ្សេងៗ សួរថា លោកម្ចាស់ទាំងឡាយ បំណងនឹងទៅក្នុងទីណា ភិក្ខុទាំងនោះប្រាប់ថា មហាឧបាសិកា ពួកអាត្មាបំណងនឹងទៅតាមផាសុក នាងដឹងថា ភិក្ខុទាំងឡាយប្រហែលជាស្វែងរកទីកន្លែងសម្រាប់ចាំវស្សា ទើប ក្រាបចុះទៀបបាទា ហើយពោលថា បើលោកម្ចាស់ទាំងឡាយនៅក្នុងទីនេះ ៣ ខែសោត ខ្ញុំនឹងទទួលស