រឿងឧក្កណ្ឋិតភិក្ខុ

ក្បាលទី 33 · ទំព័រ 21

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធភិក្ខុដែលអផ្សុក មួយអង្គ ត្រាស់ធម្មទេសនានេះថា សុទុទ្ទសំ ជាដើម ។ បានឮមកថា កាលព្រះសាស្តាប្រថាប់នៅក្នុងក្រុងសាវត្ថី សេដ្ឋីបុត្រម្នាក់ ចូលទៅរកព្រះថេរៈ ដែលជាជីតុនរបស់ខ្លួនសាកសួរថា បពិត្រលោកម្ចាស់ ខ្ញុំ ប្រាថ្នានឹងផុតចាកទុក្ខ សូមលោកម្ចាស់ប្រាប់អាការ សម្រាប់ផុតចាកទុក្ខដល់ ខ្ញុំ ។ ព្រះថេរៈពោលថា សាធុអាវុសោ បើអ្នកប្រាថ្នានឹងផុតចាកទុក្ខសោត ចូរ អ្នកថ្វាយសលាកភត្ត បក្ខិកភត្ត ថ្វាយវស្សាវាសិកភត្ត ថ្វាយបច្ច័យទាំងឡាយ មានចីវរជាដើម ចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនឲ្យជា ៣ ចំណែក ប្រកប ការងារដោយទ្រព្យ ១ ចំណែក ចិញ្ចឹមបុត្រ និងភរិយាដោយទ្រព្យ ១ ចំណែក ថ្វាយទ្រព្យ ១ ចំណែកក្នុងព្រះពុទ្ធសាសនា ។ សេដ្ឋីបុត្រទទួលថា សាធុ លោកម្ចាស់ ហើយធ្វើកិច្ចគ្រប់យ៉ាងតាមលំដាប់នៃកិច្ចដែលព្រះថេរៈ ប្រាប់ហើយ សាកសួរព្រះថេរៈទៀតថា ខ្ញុំនឹងធ្វើបុណ្យអ្វីដទៃដែលក្រៃលែង ឡើងជាងនេះទៀតឬ ព្រះថេរៈឆ្លើយថា អាវុសោ ចូរអ្នកទទួលត្រៃសរណៈ និងសីល ៥ ។ គាត់បានទទួលត្រៃសរណៈ និងសីល ៥ ទាំងនោះហើយ ទើបសាកសួរដល់បុញ្ញកម្ម ដែលក្រៃលែងឡើងជាងនោះ ។ ព្រះថេរៈក៏ទូន្មាន ថា បើដូច្នោះ ចូរអ្នកទទួលសីល ១០ សេដ្ឋីបុត្រពោលថា សាធុ លោក ម្ចាស់ ហើយក៏ទទួលសីល ១០ ព្រោះគាត់ធ្វើបុញ្ញកម្មយ៉ាងនោះតាមលំដាប់ ទើបគាត់មានឈ្មោះថា អនុបុព្វសេដ្ឋីបុត្រ ។ គាត់សាកសួរទៀតថា បុណ្យ ដែលខ្ញុំគប្បីធ្វើឲ្យក្រៃលែងឡើងទៅជាងនេះ នៅមានឬ លោកម្ចាស់ កាល ព្រះថេរៈពោលថា បើយ៉ាងនោះ ចូរអ្នកបួស ទើបចេញបួសហើយ ។ ភិក្ខុ អ្នកទ្រទ្រង់ព្រះអភិធម្មមួយរូប បានជាអាចារ្យរបស់លោក ភិក្ខុ