រឿងព្រះចិត្តហត្ថត្ថេរ

ក្បាលទី 33 · ទំព័រ 31

ក្នុងកាលចប់ទេសនា ព្រះភាគិនេយ្យសង្ឃរក្ខិតត្ថេរ សម្រេចសោតាបត្តិផលហើយ ។ ជនដទៃជាច្រើន បានជាអរិយបុគ្គល មានសោតាបន្នជាដើម ហើយ ។ ទេសនាបានសម្រេចប្រយោជន៍ដល់មហាជនដូច្នេះឯង ។ រឿង ក្មួយរបស់ព្រះសង្ឃរក្ខិតត្ថេរ ចប់ ៥ រឿង ព្រះចិត្តហត្ថត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះថេរៈឈ្មោះ ចិត្តហត្ថៈ ត្រាស់ព្រះធម្មទេសនានេះថា អនវដ្ឋិតចិត្តស្ស ជាដើម ។ បានឮថា កុលបុត្រអ្នកនគរសាវត្ថីម្នាក់ស្វែងរកគោដែលបាត់ទៅ ទើប ចូលទៅក្នុងព្រៃ ជួបគោក្នុងពេលថ្ងៃត្រង់ លែងចូលហ្វូងគោហើយ គិតថា អញនឹងបានវត្ថុត្រឹមតែអាហារ ក្នុងសម្នាក់របស់ភិក្ខុទាំងឡាយដោយពិត ត្រូវ សេចក្តីស្រេកឃ្លានគ្របសង្កត់ហើយ ទើបចូលទៅកាន់វិហារដល់សម្នាក់ របស់ភិក្ខុទាំងឡាយ ថ្វាយបង្គំហើយ បានឈរក្នុងចំណែកម្ខាង ។ ក្នុង សម័យនោះឯង ភត្តដែលសល់អំពីភិក្ខុទាំងឡាយឆាន់ មាននៅក្នុងថាស សម្រាប់ដាក់ភត្តដែលជារបស់សល់ ភិក្ខុទាំងនោះឃើញគាត់ត្រូវសេចក្តីឃ្លាន គ្របសង្កត់ហើយ ទើបពោលថា សូមអ្នកកាន់យកភត្តបរិភោគចុះ ។ ឈ្មោះ ថា ក្នុងសម័យពុទ្ធកាល សម្ល និងម្ហូបច្រើន រមែងកើតឡើង ។ គាត់ទទួល ភត្តល្មមញ៉ាំងអត្តភាពអំពីថាសនោះ បរិភោគហើយ ផឹកទឹក លាងដៃ ថ្វាយបង្គំ ភិក្ខុទាំងឡាយហើយ សួរថា បពិត្រលោកម្ចាស់ ថ្ងៃនេះ លោកម្ចាស់ ទាំងឡាយបានទៅកាន់ទីនិមន្តហើយឬ ភិក្ខុទាំងឡាយឆ្លើយថា ឧបាសក ថ្ងៃ មិនមាន ភិក្ខុទាំងឡាយ រមែងបានភត្តាហាររឿយៗ ដោយទំនងនេះឯង ។ បុរសនោះគិតថា ពួកយើងក្រោកឡើងហើយ កាលក្រោកឡើងហើយ ធ្វើការងាររឿយៗ អស់យប់ និងថ្ងៃ ក៏គង់មិនបានភត្តដែលឆ្ងាញ់យ៉ាងនេះ បានឮថា ភិក្ខុទាំងនេះ ឆាន់រឿយៗ អញនឹងត្រូវការអ្វីដ