រឿងនន្ទគោបាលក្វ

ក្បាលទី 33 · ទំព័រ 53

នឹងប្រគេនបិណ្ឌបាតដល់លោក ។ ដូច្នេះហើយ ទើបទទួលបាត្ររបស់ព្រះខីណា ស្រពនោះ ដាក់ភោជនដែលមានរសនោះ ឲ្យពេញក្នុងបាត្រហើយ ប្រគេនបិណ្ឌបាតដែលមានរស ហើយថ្វាយបង្គំព្រះថេរៈដោយបញ្ចង្គប្រតិស្ឋាន ពោលថា បពិត្រលោកម្ចាស់ ខ្ញុំគប្បីដល់ទីបំផុតនៃធម៌ដែលលោកម្ចាស់ឃើញ ចុះ ។ ព្រះថេរៈធ្វើអនុមោទនាថា ចូរសម្រេចយ៉ាងនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ផលទាំងអស់នោះសម្រេចដល់តិស្សៈ ដោយ អំណាចនៃកម្មដែលតិស្សៈធ្វើហើយក្នុងកាលនោះឯង កាយរបស់តិស្សកើត រោគស្អុយរលួយ ហើយឆ្អឹងទាំងឡាយបែក ក៏ដោយផលនៃការវាយឆ្អឹងបក្សី ទាំងឡាយ តិស្សៈសម្រេចអរហត្ត ក៏ដោយផលនៃការថ្វាយបិណ្ឌបាតដែល មានរសដល់ព្រះខីណាស្រពដូច្នេះឯង ។ រឿង ព្រះបូតិគត្តិស្សត្ថេរ ចប់ ៥ រឿង នន្ទគោបលកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងកោសលជនបទ ទ្រង់ប្រារព្ធនាយ គោបាលកៈ ឈ្មោះនន្ទៈ ត្រាស់ព្រះធម្មទេសនានេះថា ទិសោ ទិសំ ជាដើម ។ បានឮមកថា នាយគោបាលកៈឈ្មោះនន្ទៈ ក្នុងក្រុងសាវត្ថី ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានសម្បត្តិច្រើន រក្សាហ្វូងគោរបស់គហបតីឈ្មោះ អនាថបិណ្ឌិក ។ បានឮថា នាយនន្ទគោបាលកៈនោះ លបគេចអំពីរាជភ័យ ព្រោះភាពជាអ្នកចិញ្ចឹមគោ ដូចជដិលឈ្មោះកេណិយៈ លបគេចនូវការបេតោ បៀននៃព្រះរាជាដោយភេទបព្វជិត រក្សាកំណប់ទ្រព្យរបស់ខ្លួន ។ គាត់កាន់ យកបញ្ចគោរស អស់កាលដ៏សមគួរដល់កាល មកកាន់សម្នាក់របស់អនាថបិណ្ឌកសេដ្ឋី ជួបព្រះសាស្តាស្តាប់ធម៌ហើយ ទូលអារាធនាព្រះសាស្តាដើម្បីឲ្យ ទ្រង់យាងមកកាន់លំនៅរបស់ខ្លួន ។