រឿងសោរេយ្យត្ថេរ
ក្នុងកាលចប់ទេសនា ជនជាច្រើនសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ទេសនាមានប្រយោជន៍ដល់មហាជនហើយ ។ កម្មដែលឧបាសកបានធ្វើក្នុងរវាងភព ពួកភិក្ខុមិនបានទូលសួរ ព្រោះ ហេតុដូច្នោះ ទើបកម្មនោះ ព្រះសាស្តាមិនបានត្រាស់ប្រាប់ ដូច្នេះឯង ។ រឿង នន្ទគោបលកៈ ចប់ ៥ រឿង សោរេយ្យត្ថេរ លំនាំដើម ព្រះសាស្តាញ៉ាំងព្រះធម្មទេសនានេះថា ន តំ មាតា បិតា កយិរា ជាដើម ដែលតាំងឡើងក្នុងសោរេយ្យនគរ ឲ្យចប់ក្នុងនគរសាវត្ថី ។ ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី កូនប្រុសរបស់សោរេយ្យសេដ្ឋី ក្នុងសោរេយ្យនគរ អង្គុយលើយានតូច ដែលមានសេចក្តីសុខជាមួយសម្លាញ់ ម្នាក់ ចេញទៅអំពីនគរ ដើម្បីប្រយោជន៍នឹងងូតទឹក ដោយបរិវារដ៏ច្រើន ។ ខណៈនោះ ព្រះមហាកច្ចាយនត្ថេរ មានបំណងនឹងចូលទៅកាន់សោរេយ្យនគរដើម្បីបិណ្ឌបាត ដណ្តប់សំពត់សង្ឃាដីខាងក្រៅព្រះនគរ ។ សរីរៈរបស់ ព្រះថេរៈមានពណ៌ដូចមាស កូនប្រុសរបស់សោរេយ្យសេដ្ឋីឃើញលោកហើយ ទើបគិតថា ស្អាតពិតហ្ន៎ ព្រះថេរៈរូបនេះ គួរជាភរិយារបស់អញ ឬពណ៌ នៃសរីរៈរបស់ភរិយាអញ គប្បីដូចជាពណ៌នៃសរីរៈរបស់ព្រះថេរៈនោះ ។ ក្នុង ខណៈគ្រាន់តែចិត្តគិតហើយបុណ្ណោះ ភេទប្រុសរបស់សេដ្ឋីបុត្រនោះក៏វិនាស ទៅ ភេទស្រីបានប្រាកដហើយ ។ គាត់មានការខ្មាសអៀន ទើបចុះអំពីរទេះ គេចទៅ បុគ្គលអ្នកជិតស្និទ្ធ ចំណាំនូវកូនប្រុសរបស់សេដ្ឋីនោះមិនបាន ទើប ពោលថា អ្វីនុ៎ះ អ្វីនុ៎ះ សូម្បីនាងក៏ដើរទៅកាន់ផ្លូវ ដែលទៅកាន់ក្រុង តក្កសិលា ។