បុប្ផវគ្គទី ៤ ្ប ៦៧ ្ទ រឿងភិក្ខុ ៥០០ ដែលខ្វល់ខ្វាយក្ថុងបឋវីកថា
ធម្មបទដ្ឋកថា ខុទ្ទកនិកាយ គាថាធម្មបទ ៣ រឿង ភិក្ខុ ៥០០ ដែលខ ្វល់ខ្វាយក ្នុងបឋវីកថា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធភិក្ខុ ៥០០ រូប ដែលខ្វល់ខ្វាយក្នុងបឋវីកថា ត្រាស់ធម្មទេសនានេះថា កោ ឥមំ បឋវឹ វិជេស្សតិ ជាដើម ។ បានឮមកថា ភិក្ខុទាំងនោះត្រាច់ចារិកទៅក្នុងជនបទ ជាមួយព្រះសាស្តា មកដល់វត្តជេតពនហើយ អង្គុយនៅក្នុងរោងឆាន់ក្នុងពេលល្ងាច និយាយដល់ រឿងផែនដី ក្នុងទីដែលខ្លួនទៅហើយថា ក្នុងទីដែលទៅក្នុងស្រុកឈ្មោះនោះ អំពី ស្រុកនោះ ដីរាបស្មើ មិនរាបស្មើ មានភក់ច្រើន មានគ្រោះច្រើន មានដីខ្មៅ មានដីក្រហម ។ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ នេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងផែនដីក្នុងទីដែលខ្ញុំព្រះអង្គទៅហើយ ដូច្នេះហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នុ៎ះ ឈ្មោះថា ផែនដីខាងក្រៅ ការដែល ពួកអ្នកធ្វើបរិកម្មក្នុងផែនដីខាងក្នុង ទើបគួរ ដូច្នេះហើយ ទ្រង់បានភាសិត ២ គាថានេះថា កោ ឥមំ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមំ សទេវកំ កោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។ សេក្ខោ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមំ សទេវកំ សេក្ខោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។ អ្នកណា នឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោក គឺ អបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន អ្នកណា នឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសម្តែង ប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះឯង ។ ព្រះសេក្ខបុគ្គលនឹងដឹងច្បាស់នូវផែនដី គឺអត្តភាព នេះ និងយមលោក គឺអបាយភូមិ ៤ និងម