រឿងនាងបតិបូជិកា

ក្បាលទី 33 · ទំព័រ 107

អបាយទាំង ៤ ក៏ដូច្នេះដូចគ្នា ។ ក្នុងកាលចប់ទេសនា មហាជនបាន សម្រេចអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើមហើយ ទេសនា មានប្រយោជន៍ដល់មហាជនដូច្នេះឯង ។ រឿង ព្រះបទវិឌូឌភៈ ចប់ ៥ រឿង នាងបតិបូជិកាលំ នាំដើម ព្រះមានព្រះភាគ កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធស្រីឈ្មោះ បតិបូជិកា ត្រាស់ព្រះធម្មទេសនានេះថា ប្ផុានិ ហេវ ជាដើម ។ រឿងកើតឡើង ក្នុងតាវត្តិង្សទេវលោក ។ បានឮថា ទេវបុត្រឈ្មោះមាលាភេរី ក្នុងតាវត្តិង្សទេវលោកនោះ មាន ស្រីទេពអប្សរមួយពាន់ចោមរោមហើយ ទៅកាន់ឧទ្យាន ។ ទេពធីតា ៥០០ ឡើងកាន់ដើមឈើ ញ៉ាំងផ្កាឲ្យធ្លាក់ចុះ ទេពធីតា ៥០០ រើសយកផ្កាដែល ទេពធីតា ៥០០ នោះឲ្យធ្លាក់ហើយ ប្រដាប់ទេវបុត្រ ។ បណ្តាទេពធីតាទាំងនោះ ទេពធីតាមួយអង្គចុតិលើមែកឈើនោះឯង សរីរៈរលត់ទៅដូចអណ្តាត ប្រទីប នាងបដិសន្ធិក្នុងផ្ទះនៃត្រកូលមួយ ក្នុងក្រុងសាវត្ថី ក្នុងកាលដែលនាង កើតហើយ ជាស្រីរពឫកជាតិបាន រពឫកថា អញជាភរិយារបស់មាលាភេរីទេវបុត្រ ដល់នូវការចម្រើន ធ្វើការបូជាដោយគ្រឿងក្រអូប និងផ្កាជាដើម ប្រាថ្នា ការកើតចំពោះក្នុងសម្នាក់ប្តី សូម្បីនាងទៅកាន់ត្រកូលដទៃ ។ ក្នុងកាលមាន អាយុ ១៦ ឆ្នាំ ថ្វាយសលាកភត្ត បក្ខិកភត្ត និងវស្សាវាសិកភត្តជាដើម ហើយ រមែងពោលថា ដោយចំណែកនៃបុណ្យនេះ សូមជាបច្ច័យដើម្បីជា ប្រយោជន៍ដល់ការកើតឡើងក្នុងសម្នាក់ប្តីខ្ញុំ ។ លំដាប់នោះ ភិក្ខុទាំងឡាយជ្រាបថា ស្រីនេះក្រោកឡើងស្រេចបាច់ហើយ រមែងប្រាថ្នាប្តីបុណ្ណោះ ទើបដាក់ឈ្មោះថា បតិបូជិកា ។