រឿងកោសិយសេដ្ឋី

ក្បាលទី 33 · ទំព័រ 112

ទៅដោយអាការផ្សេងៗ ក្នុងអារម្មណ៍ដែលមិនទាន់មកដល់ហើយ ដោយ អំណាចនៃសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ដែលដល់ហើយ ដោយអំណាចនៃ សេចក្តីត្រេកអរ ។ បាទព្រះគាថាថា អតិត្តំយេវ កាមេសុ សេចក្តីថា បុគ្គលមិនឆ្អែតក្នុង វត្ថុកាម និងកិលេសកាមទាំងឡាយនោះឯង ដោយការស្វែងរកខ្លះ ដោយការបាន ចំពោះខ្លះ ដោយការប្រើប្រាស់ខ្លះ ដោយការរក្សាខ្លះ ។ បាទព្រះគាថាថា អន្តកោ កុរុតេ វសំ សេចក្តីថា មច្ចុដែលធ្វើនូវទីបំផុត ពោល គឺមរណៈ នាំនរៈដែលកន្ទក់កន្ទេញទៅ ឲ្យដល់នូវអំណាចនៃខ្លួន ។ ក្នុងពេលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ។ ទេសនាមានប្រយោជន៍ដល់មហាជន ដូច្នេះឯង … រឿង នាងបតិបូជិកា ចប់ ៥ រឿង កោសិយសេដ្ឋី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធសេដ្ឋីឈ្មោះ កោសិយៈ ជាអ្នកមានសេចក្តីកំណាញ់ ត្រាស់ព្រះធម្មទេសនានេះថា យថាបិ ភមរោ បុប្ផំ ជាដើម ។ រឿងនេះ កើតឡើងក្នុងក្រុងរាជគ្រឹះ ។ បានឮមកថា ក្នុងទីមិនឆ្ងាយអំពីក្រុងរាជគ្រឹះ មាននិគមឈ្មោះសក្ករៈ សេដ្ឋីម្នាក់ឈ្មោះកោសិយៈ មានសេចក្តីកំណាញ់ មានសម្បត្តិ ៨០ កោដិ នៅក្នុងនិគមនោះ ។ គាត់មិនឲ្យតំណក់ប្រេង សូម្បីត្រឹមមួយតំណក់ដែល ជ្រលក់ ដោយចុងស្មៅដល់អ្នកដទៃ ។ ទាំងមិនបរិភោគដោយខ្លួនឯង ។ សម្បត្តិរបស់គាត់មិនមានប្រយោជន៍ដល់បិយជនទាំងឡាយ មានកូន និង ប្រពន្ធជាដើម មិនមានប្រយោជន៍ដល់សមណ ៈនិងព្រាហ្មណ៍ទាំងឡាយ នៅជា របស់មិនបានប្រើប្រាស់ តាំងនៅដូចស្រះបោក្ខរណី ដែលមានអារក្សទឹក ហួងហែង ដោយប្រការដូច្នេះឯង ។