រឿងបាដិកាជីវក

ក្បាលទី 33 · ទំព័រ 123

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធអាជីវក ឈ្មោះ បាដិកៈ ត្រាស់ធម្មទេសនានេះថា ន បរេសំ វិលោមានិ ជាដើម ។ បានឮមកថា ស្រីមេផ្ទះក្នុងក្រុងសាវត្ថី បដិបត្តិអាជីវក ឈ្មោះបាដិកៈ តាំងនៅក្នុងឋានៈដូចកូន ។ មនុស្សក្នុងផ្ទះរបស់នាង ស្តាប់ធម្មទេសនារបស់ ព្រះសាស្តាហើយ មកពណ៌នាគុណដោយប្រការផ្សេងៗ ជាដើមថា ព្រះ ធម្មទេសនារបស់ព្រះពុទ្ធទាំងឡាយ គួរអស្ចារ្យពន់ពេក ។ ស្រីមេផ្ទះនោះ ស្តាប់ពាក្យសរសើរគុណរបស់ព្រះសម្ពុទ្ធហើយ បំណង នឹងទៅកាន់វិហារ ហើយស្តាប់ធម៌ ទើបប្រាប់សេចក្តីនោះដល់អាជីវក ហើយ ពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងទៅសម្នាក់របស់ព្រះសម្ពុទ្ធ អាជីវកនោះ ឃាត់ថា កុំទៅឡើយ ហើយក៏ហាមនាងដែលអង្វរហើយអង្វរទៀតនោះឯង ។ នាងគិតថា លោកម្ចាស់នេះ មិនឲ្យអញទៅវិហារស្តាប់ធម៌ អញនឹង និមន្តព្រះសាស្តាមក ហើយស្តាប់ធម៌ក្នុងទីនេះឯង ដូច្នេះហើយ ក្នុងពេលល្ងាច ទើបហៅកូនប្រុសមកហើយ បញ្ជូនទៅដោយពាក្យថា ចូរឯងទៅនិមន្តព្រះសាស្តា មក ដើម្បីសោយភត្តាហារក្នុងថ្ងៃស្អែក ។ កូនប្រុសនោះ មុននឹងទៅក៏ទៅកាន់លំនៅរបស់អាជីវកមុន ថ្វាយបង្គំ អាជីវកហើយអង្គុយ ។ ពេលនោះអាជីវកសួរថា អ្នកទៅណា កូននោះពោល ថា ខ្ញុំទៅនិមន្តព្រះសាស្តាតាមពាក្យរបស់អ្នកម្តាយ អាជីវកពោលថា កុំទៅ កាន់សម្នាក់របស់ទ្រង់ឡើយ កូននោះពោលថា មិនបានទេលោកម្ចាស់ ខ្ញុំនឹង ទៅ អាជីវកពោលថា យើងទាំងពីរនាក់ នឹងបរិភោគគ្រឿងសក្ការៈ ដែល ម្តាយរបស់ឯងធ្វើថ្វាយព្រះសាស្តានោះ កុំទៅឡើយ កូននោះពោលថា មិនបាន ទេលោកម្ចាស់ មែនឹងវាយខ្ញុំ អាជីវកពោលថា បើដូច្នោះ ទៅក៏ទៅចុះ តែ កាលទៅហើយ ចូរនិមន្ត តែកុំប្រាប់ថា ទ្រង់គប្បីយាងទៅផ្ទះពួកខ្ញុំព