រឿងឆត្តបាណិឧបាសក

ក្បាលទី 33 · ទំព័រ 128

អនិច្ចំ ទុក្ខំ អនត្តា ហើយធ្វើឲ្យក្សេមចាកយោគៈឬហ្ន៎ ។ ក្នុងកាលចប់ទេសនា ឧបាសិកាតាំងនៅក្នុងសោតាបត្តិផលហើយ ទេសនាបានជាប្រយោជន៍ដល់មហាជន ដូច្នេះឯង ។ រឿង បដិកាជីវក ចប់ ៥ រឿង ឆត្តបណិឧបសក លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធឆត្តបាណិឧបាសក ត្រាស់ព្រះធម្មទេសនានេះថា យថា បិ រុចិរំ បុប្ផំ ជាដើម ។ សេចក្តីពិស្តារថា ក្នុងក្រុងសាវត្ថី មានឧបាសកម្នាក់ ឈ្មោះឆត្តបាណិ ជាអ្នកទ្រទ្រង់ព្រះត្រៃបិដក ជាព្រះអនាគាមី ។ ឧបាសកនោះ ជាអ្នករក្សា ឧបោសថអំពីព្រលឹម បានទៅកាន់ទីបម្រើព្រះសាស្តា ។ មែនពិត ឈ្មោះថា ឧបោសថកម្ម មិនមានដល់ព្រះអរិយសាវ័ក ដែលជាអនាគាមីទាំងឡាយ ដោយ អំណាចនៃការសមាទានឡើយ ព្រហ្មចរិយៈ និងការបរិភោគភត្តម្តង របស់ អរិយសាវ័កដែលជាអនាគាមីទាំងនោះ មកហើយដោយមគ្គនោះឯង ព្រោះ ហេតុនោះឯង ទើបព្រះដ៏មានព្រះភាគត្រាស់ថា បពិត្រមហារាជ ឃដិការស្មូន ឆ្នាំង ជាអ្នកបរិភោគភត្តតែ ១ ពេល ប្រព្រឹត្តធម៌ដ៏ប្រសើរ ជាអ្នកមានសីល មានកល្យាណធម៌ ។ ដោយប្រក្រតីនោះឯង ព្រះអនាគមីទាំងឡាយ ជាអ្នក បរិភោគភត្តម្តង និងមានប្រក្រតីប្រព្រឹត្តព្រហ្មចរិយៈយ៉ាងនោះ ។ ឧបាសក នោះ ក៏ជាអ្នករក្សាឧបោសថយ៉ាងនោះដូចគ្នា ចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយស្តាប់ធម្មកថា ។ ក្នុងសម័យនោះ ព្រះបាទបសេនទិកោសល បានយាងទៅកាន់ទីបម្រើ ព្រះសាស្តា ឧបាសកឃើញព្រះរាជាយាងមក គិតថា អញគួរក្រោកឡើងដែរ ឬទេហ្ន៎ ដូច្នេះហើយ ក៏មិនក្រោកឡើង ដោយសម្គាល់ថា អញអង្គុយក្នុង សម្នាក់របស់អគ្គរាជា ការដែលអញឃើញស្តេចបទេសរាជ ហើយក្រោកឡើង ទទួលមិនគួរ កាលអញមិនក្រោកឡើង ព្រះរាជាទ្រង់នឹងពិរោធ កាលព្រះរាជា ទ្រង់ពិរោ