រឿងនាងវិសាខា
បទថា ឯវំ ជាដើម សេចក្តីថា ក្លិនរមែងផ្សាយទៅក្នុងសរីរៈរបស់បុគ្គលដែល ទ្រទ្រង់ផ្កានោះយ៉ាងណា សូម្បីវាចាសុភាសិត ពោល គឺព្រះពុទ្ធវចនៈ បាន ដល់ព្រះត្រៃបិដកក៏ដូច្នោះ រមែងមានផល គឺឈ្មោះថា មានផលច្រើន មាន អានិសង្សច្រើន ព្រោះនាំក្លិន គឺការស្តាប់ ក្លិន គឺការទ្រទ្រង់ចាំ ក្លិន គឺកិច្ច បដិបត្តិមក ឲ្យដល់បុគ្គលអ្នកធ្វើល្អ គឺបុគ្គលដែលតាំងចិត្តធ្វើកិច្ចដែលគួរធ្វើក្នុង ព្រះពុទ្ធវចនៈនោះ ដោយកិច្ចទាំងឡាយ មានការស្តាប់ជាដើម ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ។ ទេសនាក៏បានកើតជាប្រយោជន៍ដល់មហាជន ដូច្នោះឯង ។ រឿង ឆត្តបណិឧបសក ចប់ ៥ រឿង នាងវិសាខា លំនាំដើម ព្រះសាស្តា កាលទ្រង់ចូលទៅអាស្រ័យក្រុងសាវត្ថី ប្រថាប់នៅក្នុង បុព្វារាម ទ្រង់ប្រារព្ធឧបាសិកាឈ្មោះវិសាខា ត្រាស់ធម្មទេសនានេះថា យថាបិ បុប្ផរាសិម្ញា ជាដើម ។ បានឮមកថា នាងវិសាខាឧបាសិកានោះ កើតក្នុងផ្ទៃនាងសុមានាទេវី ភរិយាធំរបស់ធនញ្ជយសេដ្ឋី ជាកូនមេណ្ឌកសេដ្ឋី ក្នុងភត្តិយនគរ ដែនអង្គៈ ក្នុងកាលដែលនាងមានអាយុ ៧ ឆ្នាំ ព្រះសាស្តាទ្រង់ឃើញឧបនិស្សយសម្បត្តិ របស់សត្វ ដែលមានផៅពង្សគប្បីទូន្មាន ដើម្បីការត្រាស់ដឹង មានសេលព្រាហ្មណ៍ជាដើម មានមហាភិក្ខុសង្ឃជាបរិវារ ទ្រង់ចារិកទៅដល់នគរនោះ ។ ក្នុងសម័យនោះ មេណ្ឌកគហបតី ជាប្រធានរបស់អ្នកមានបុណ្យច្រើន ៥ នាក់ គ្រប់គ្រងតំណែងសេដ្ឋីក្នុងនគរនោះ ។