រឿងបញ្ញារបស់ព្រះអានន្ទត្ថេរ
ច្រើនយ៉ាងនោះ ។ ក្នុងពេលចប់ទេសនា មហាជនបានជាអរិយបុគ្គល មានសោតាបន្ន ជាដើម ទេសនាមានប្រយោជន៍ដល់មហាជនហើយ ដូច្នេះឯង ។ រឿង នាងវិសាខា ចប់ ៥ រឿង បញ្ញារបស់ព្រះអានន្ទត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី កាលទ្រង់ស្រាយបញ្ញា របស់ព្រះអានន្ទត្ថេរ ត្រាស់ធម្មទេសនានេះថា ន បុប្ផគន្ធោ បដិវាតមេតិ ជាដើម ។ បានឮមកថា ព្រះថេរៈពួនសម្ងំហើយក្នុងពេលល្ងាច គិតថា ព្រះដ៏មាន ព្រះភាគ ត្រាស់ក្លិនដ៏ឧត្តម ៣ យ៉ាង គឺក្លិនកើតអំពីឫស ក្លិនកើតអំពីខ្លឹម ក្លិនកើតអំពីផ្កា ក្លិនរបស់គន្ធជាតិទាំងនោះ ផ្សាយទៅតាមខ្យល់បុណ្ណោះ មិន ផ្សាយទៅច្រាស់ខ្យល់ឡើយ ក្លិនរបស់គន្ធជាតិណាផ្សាយទៅបានច្រាស់ខ្យល់ គន្ធជាតិនោះមានឬហ្ន៎ ។ គ្រានោះ លោកមានការគិតថា ប្រយោជន៍អ្វីរបស់ អញដោយបញ្ញាដែលវិនិច្ឆ័យដោយខ្លួនឯង អញនឹងទូលសួរព្រះសាស្តានោះ ឯងល្អជាង ចូលទៅគាល់ព្រះសាស្តាហើយ ទូលសួរ ។ ព្រោះហេតុនោះឯង ទើបព្រះធម្មសង្គាហកាចារ្យពោលថា គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូល ទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏ មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយ ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ក្លិននៃគន្ធជាតិដែលផ្សាយទៅកាន់ទីបណ្តោយខ្យល់បាន ទៅច្រាស់ ខ្យល់មិនបាននេះមាន ៣ យ៉ាង ។ គន្ធជាតិ ៣ យ៉ាង តើដូចម្តេច ។ គឺក្លិន ឫស ១ ក្លិនខ្លឹម ១ ក្លិនផ្កា ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្លិនគន្ធជាតិទាំង ៣ នេះឯង ផ្សាយទៅបានតែទីបណ្តោយ ខ្យល់ទៅច្រាសខ្យល់ មិនបានទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្រែងមានក្លិនគន្ធជាតិអ្វ