រឿងគរហទិន្ថ
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើមហើយ ។ ទេសនាមានប្រយោជន៍ ដល់មហាជន ដូច្នេះឯង ។ រឿង បរិនិព្វានរបស់ព្រះគោធិកត្ថេរ ចប់ ៥ រឿង គរហទិន្ន លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសាវ័ករបស់និគ្រន្ថ ឈ្មោះគរហទិន្ន ត្រាស់ព្រះធម្មទេសនានេះថា យថា សង្ការធានស្មឹ ជាដើម ។ សេចក្តីពិស្តារថា ក្នុងក្រុងសាវត្ថីមានជនពីរនាក់ ជាសម្លាញ់នឹងគ្នា គឺ សិរិគុត្ត ១ គរហទិន្ន ១ ។ ក្នុងជនពីរនាក់នោះ សិរិគុត្តជាឧបាសក គរហទិន្ន ជាសាវ័ករបស់និគ្រន្ថ ។ ពួកនិគ្រន្ថរមែងពោលនឹងគរហទិន្ននោះរឿយៗ យ៉ាង នេះថា ការដែលអ្នកនិយាយនឹងសិរិគុត្តសម្លាញ់របស់អ្នកថា ឯងចូលទៅរក ព្រះសមណគោតមធ្វើអ្វី ឯងនឹងបានអ្វី ក្នុងសម្នាក់របស់ព្រះសមណគោតម នោះ ដូច្នេះហើយ ពោលប្រៀនប្រដៅដោយអាការដែលសិរិគុត្តចូលមករក ពួកយើង ហើយនឹងឲ្យទេយ្យធម៌ដល់ពួកយើង មិនគួរឬ គហរទិន្នស្តាប់ពាក្យ របស់និគ្រន្ថទាំងនោះហើយក៏ ព្យាយាមទៅពោលជាមួយសិរិគុត្តក្នុងទីដែល សិរិគុត្តឈរ និងអង្គុយហើយជាដើម យ៉ាងនេះថា នែសម្លាញ់ ប្រយោជន៍អ្វី របស់អ្នកដោយព្រះសមណគោតមនោះ អ្នកទៅរកព្រះសមណគោតមនោះ នឹងបានអ្វី ការដែលអ្នកចូលទៅរកលោកម្ចាស់របស់យើងហើយ ឲ្យទានដល់ លោកម្ចាស់ទាំងនោះ មិនគួរឬ សិរិគុត្តស្តាប់ពាក្យរបស់គរហទិន្ន ក៏អង្គុយ ស្ងៀម អស់ច្រើនថ្ងៃ សម្រាកសម្រាន្តហើយ ថ្ងៃមួយ ទើបពោលថា នែ សម្លាញ់ អ្នកព្យាយាមមកពោលជាមួយខ្ញុំ ក្នុងទីដែលឈរហើយជាដើម យ៉ាងនេះថា អ្នកទៅរកព្រះសមណគោតមហើយ នឹងបានអ្វី អ្នកចូលទៅរក លោកម្ចាស់របស់យើង ថ្វាយទានដល់លោកម្ចាស់ទាំងនោះ អ្នកចូរប្រាប់ដល់ ខ្ញុំសិន លោកម្ចាស់ទាំងឡាយរបស់អ