ពាលវគ្គទី ៥ ២១០ ្ទ រឿងអញ្ញត្របុរស
រឿង អញ្ញត្របុរស លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះបាទបសេនទិកោសល និងបុរសម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា ទីឃា ជាគរតោ រត្តិ ជាដើម ។ បានឮថា ក្នុងថ្ងៃមហោស្រពមួយ ព្រះរាជាព្រះនាមបសេនទិកោសល គង់លើដំរីសសុទ្ធមួយឈ្មោះបុណ្ឌរីកៈ ដែលតាក់តែងហើយ ទ្រង់ធ្វើប្រទក្សិណ នគរ ដោយអានុភាពនៃព្រះរាជាដ៏ធំ ។ កាលអាជាជាហេតុឲ្យបុគ្គលក្រោកទៅ គឺទាហានស្តេចដេញបុគ្គលដែលឈរតាមផ្លូវ កំពុងប្រព្រឹត្តទៅ ។ មហាជន ត្រូវរាជបុរសវាយដោយវត្ថុ មានដុំដី និងដំបងជាដើមគេចទៅ ក៏នៅឱប-ក ត្រឡប់សម្លឹងមើលនោះឯង ។ បានឮថា សេចក្តីនេះជាផលនៃទានដែលព្រះរាជា ទាំងឡាយ ទ្រង់ថ្វាយល្អហើយ ។ ភរិយារបស់ទុគ៌តបុរសម្នាក់ ឈរត្រង់ផ្ទៃខាងលើនៃប្រាសាទ ៧ ជាន់ បើកស្បៃបង្ហួចសម្លឹងមើលព្រះរាជា ហើយក៏ត្រឡប់ទៅ ។ ការត្រឡប់ទៅ របស់ ស្រីនោះ ប្រាកដដល់ព្រះរាជាហាក់បីដូចព្រះចន្ទពេញវង់ ចូលកាន់ ស្រទាប់ពពក ។ ព្រះរាជាទ្រង់មានព្រះហបឫទ័យប្រតិព័ទ្ធក្នុងស្រីនោះ ហាក់បី ដូចដល់នូវអាការធ្លាក់អំពីលើ-កដំរី ទ្រង់ប្រញាប់ប្រញាល់ធ្វើប្រទក្សិណព្រះនគរ ហើយចូលទៅកាន់ខាងក្នុងព្រះរាជវាំង ត្រាស់នឹងអមាត្យស្និទ្ធស្នាល ម្នាក់ថា ប្រាសាទដែលខ្ញុំមើលក្នុងទីឈ្មោះនោះ អ្នកឃើញដែរឬទេ ។ អមាត្យ ទូលថា បពិត្រព្រះអង្គ ទូលបង្គំឃើញ ព្រះរាជាត្រាស់ថា អ្នកបានឃើញ ស្រីម្នាក់ក្នុងប្រាសាទនោះដែរឬទេ អមាត្យទូលថា បពិត្រព្រះអង្គ ទូលបង្គំ បានឃើញ ព្រះរាជាត្រាស់ថា អ្នកចូរទៅ ចូរដឹងថា ស្រីនោះមានប្តីហើយ ឬនៅ ។ អមាត្យនោះទៅហើយ ជ្រាបសេចក្តីដែលស្រីនោះមានប្តី ទើបមកក្រាប ទូលដល់ព្រះរាជាថា បពិត្រព្រះអង្គ ស្រីនោះមានប្តីហើយ ។