រឿងសទ្ធិវិហារិករបស់ព្រះមហាកស្សបត្ថេរ

ក្បាលទី 33 · ទំព័រ 236

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធសទ្ធិវិហារិករបស់ ព្រះមហាកស្សបៈ ត្រាស់ព្រះធម្មទេសនានេះថា ចរព្ចោ នាធិគច្ឆេយ្យ ជាដើម ។ ទេសនាតាំងឡើងនៅក្នុងក្រុងរាជគ្រឹះ ។ បានឮថា សទ្ធិវិហារិកពីររូប ឧបដ្ឋាកព្រះថេរៈ ដែលអាស្រ័យក្រុងរាជគ្រឹះ ក្នុងបិប្ផលិគុហា ។ បណ្តាភិក្ខុ ពីររូបនោះ មួយរូបធ្វើវត្តដោយគោរព មួយរូបសម្តែងវត្តដែលភិក្ខុនោះធ្វើហើយ ដូចខ្លួនធ្វើ ដឹងភាពដែលទឹកលប់មុខ និងឈើស្ទន់ដែលភិក្ខុនោះចាត់ចែងហើយ ទើបសួរព្រះថេរៈថា ទឹកលប់មុខ និងឈើស្ទន់ ខ្ញុំចាត់ចែងហើយ សូមលោក ម្ចាស់ប្រើប្រាស់ចុះ ។ សូម្បីក្នុងការធ្វើកិច្ច មានការលាងជើង និងស្រង់ទឹក ជាដើម ក៏រមែងប្រាប់យ៉ាងនោះដូចគ្នា ។ ភិក្ខុក្រៅអំពីនេះគិតថា ភិក្ខុនេះបង្ហាញវត្តដែលអញធ្វើហើយ ហាក់ដូចជា ខ្លួនធ្វើហើយអស់កាលជានិច្ច ណ្ហើយចុះ សេចក្តីនេះអញនឹងធ្វើវត្ថុដែលគួរ ធ្វើដល់លោក ។ កាលភិក្ខុនោះឆាន់ហើយសិងលក់នោះឯង ដាំទឹកងូតហើយ ដួសដាក់ក្នុងឆ្នាំងមួយ តាំងទុកខាងក្រោយទីសម្រាប់ងូត តែបន្សល់ទឹកទុកក្នុង ភាជនៈដែលដាំនោះ ប្រមាណមួយត្រឡោក ហើយទុកឲ្យផុតចំហាយ ។ ក្នុងវេលាល្ងាច ភិក្ខុមួយទៀតភ្ញាក់ឡើង ឃើញចំហាយទឹកហុយចេញ គិតថា នឹងជាទឹកដែលភិក្ខុនោះដាំហើយតម្កល់ទុកក្នុងទីសម្រាប់ងូត រូតរះទៅ ថ្វាយបង្គំព្រះថេរៈហើយប្រាប់ថា ទឹកខ្ញុំតម្កល់ទុកក្នុងទីសម្រាប់ងូត សូមលោក ម្ចាស់ស្រង់ចុះ ហើយចូលទៅកាន់ទីសម្រាប់ងូតជាមួយព្រះថេរៈ ព្រះថេរៈ កាលមិនឃើញទឹក ទើបពោលថា នែលោក ទឹកនៅឯណា ភិក្ខុកំលោះទៅកាន់ រោងភ្លើង លូកត្រឡោកចូលក្នុងភាជនៈ ដឹងភាពដែលភាជនៈទទេ ទើប ពោលទោសថា សូមលោកម្ចាស់មើលកម្មរបស់ភិក្ខុក្បាលរឹង លោកល